ខេត្តកណ្ដាល ៖ ស្ត្រីម្នាក់ ត្រូវចោរដៃឆៅ ប្លន់សម្លាប់យកទ្រព្យសម្បត្តិ អស់ជិត៤ម៉ឺនដុល្លារបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ចថា ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរ មេផ្ទះ មានស្រុកកំណើតស្ថិតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបញ្ជាក៎ថា សម្ភាដែរត្រូវរៈបាត់បង់រួមមាន៖ លុយដុល្លារចំនួន ៣០០០០ដុល្លារ, លុយខ្មែរចំនួន២លានរៀល, ខ្សែកមាស ២ដំឡឹង, ចិញ្ចៀនមាស ៥ជី, ខ្សែដៃមាស ៥ជី ។
តាមសម្ដីរបស់ក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់បានត្រលប់មកពីធ្វើការវិញ ស្រាប់តែអត់ឃើញប្រពន្ធរបស់គាត់ ភ្លាមៗនោះគាត់បានហៅពីរទៅបីដងតែអត់តបវិញសោះ ហើយទ្វារផ្ទះបេីកចំហរទៀត។
ចំណែកឯបុរសជាប្ដីក៏មិនចាំអារម្មណ៍ដែរ ហើយគាត់បានចូលទៅក្នុងផ្ទះដើម្បីទុកសម្ភារៈមួយចំនួនរួចក៏ដេីរចេញមកវិញដើម្បីទៅកាត់សក់តែពេលទៅដល់ផ្ទះជាង ជាងថារវល់ហើយបងមិនបានកាត់ឲ្យទេ ភ្លាមៗនោះគាត់បានធ្វើដេីរត្រឡប់មកផ្ទះវិញគាត់បានស្រែកហៅប្រពន្ធរបស់គាត់ម្ដងទៀតតែនៅតែមិនឃើញក៏បានដេីររកជុំវិញផ្ទះនៅតែអត់ឃើញទេ ហើយទ្វារផ្ទះនៅតែចំហរដ៏ដែរ។
មួយសន្ទុះក្រោយមកគាត់បានដេីរចូលទៅក្នុងផ្ទះហើយបេីកទ្វារបន្ទប់ដេីរចូលស្រាប់តែឃើញប្រពន្ធរបស់គាត់បានដេកស្លាប់នៅពីមុខទូលុយយ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះគាត់បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយប្រពន្ធគាត់ផងព្រោះប្រពន្ធរបស់គាត់បានស្លាប់បាត់បង់បាត់ទៅហើយ ចំណែកឯទូដាក់លុយនិងគ្រឿងអលង្ការមួយចំនួនត្រូវបានបាត់បង់គ្មានសល់ឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុរួចបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញដេីម្បីចុះមកធ្វើកោសល្យវិច័យនឹងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនិងតាមចាប់ខ្លួនយកមកផ្ដន្ទាទោស៕