ទំនងជាបែកថ្នាំចាប់កូនតូចក្រវីពេញផ្លូវត្រូវបានប្រជាពលរដ្ឋជួឃាត់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ដោយសារតែសារធាតុញៀនធ្វើទុកខ្លាំងពេកបានចាប់កូនរបស់ខ្លួនគ្រវីចុះឡើងបម្រុងបោះចូលក្រោមរថយន្ត តែត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់ទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិត នៅតាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ចំណុចគល់ស្ពានអាកាស៧មករា ស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្រ្តីដែលបម្រុងបោះកូនចូលរថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះនិយាយគ្នាស្តាប់មិនបាន។

តាមសម្តីលោកពូម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូតាមមហាវិថីសហពន្ធ័រុស្សីស្រាប់តែឃើញស្ត្រីរូបនោះ បានដើរនៅខាងមុខរេរ៉ពេញដងផ្លូវ និងបីកូនប្រុសម្នាក់គ្រវីគ្រវាត់ និងបម្រុងបោះកូនឲ្យចូលរថយន្ត ។ ភ្បែលាមនោះដោយឃើញសភាពមិនស្រួល រូបគាត់និងប្រជាពលរដ្ឋ បានចាប់ស្រ្តីរូបនេះ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយទំនាក់ទំនងទៅខាងសង្គមកិច្ច ឲ្យមកយក​ស្ត្រីរូបនេះ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print