ព្រះមហាក្សត្រ​ ផ្តល់​នីតិសម្បទា​ឱ្យ​លោក​ គង់​ គាំ​ និង​ លោក​គង់​ បូរ៉ា​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ធ្វើ​នយោបាយ​ឡេីង​វិញ​

ចែករំលែក៖

ភ្នំពេញ​៖លោក​ គង់​ គាំ​ អតីត​ឧត្តម​ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ លោក​គង់​ បូរ៉ា​ អតីត​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ និង​ ជា​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឱ្យ​ធ្វើ​នយោបាយ​ឡេីង​វិញ​ ។

យោង​តាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ទេីប​ទទួល​បាន​នៅ​ថ្ងៃទី​១៦​ ខែ​មករា​ នេះ​ បង្ហាញ​ថា​ ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឡេីង​វិញ​ ឱ្យ​លោក​គង់​ គាំ​ និង​ លោក​ គង់​ បូរ៉ា​ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥ឆ្នាំ​ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ កាលពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ៕ចេស្តា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print