ឃាត់ខ្លួន ៤នាក់ម្សៅសសង្ស័យគ្រឿងញៀន ១០៤កញ្ចប់ នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមន្ត្រីជំនាញប្រឆាំងគ្រឿងញៀន អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ចុះបង្រ្កាបករណីរក្សាទុក ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រកឃើញវត្ថុតាងសង្ស័យសារធាតុញៀន និងសម្ភារៈមួយចំនួនផងដែរ។

ប្រត្តិបត្តិបង្រ្កាបខាងលើធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រលប់ថ្ងៃអង្គារ៍ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចដំណាក់កន្សែង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើកម្លាំងឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធចំនួន ៤នាក់ទី១ ឈ្មោះ ហ៊ល និមល ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចភូមិ.ឃុំកើតហេតុ ទី២ ឈ្មោះ ស៊ូ ហេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅចំណុចភូមិ.ឃុំកើតហេតុ ទី៣ ឈ្មោះ ហ៊ុន អាត ភេទប្រុស អាយុ….ស្នាក់នៅចំណុចភូមិ.ឃុំកើតហេតុ និងទី៤ ឈ្មោះ សាន ចេក ភេទប្រុស អាយុ……..ស្នាក់នៅចំណុចភូមិ.ឃុំកើតហេតុ។

របាយការណ៍បន្តថា ក្នុងកិច្ចប្រត្តិបត្តិការនោះដែរកម្លាំងដកហូតនូវវត្ថុតាង និងសម្ភារៈរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១០៤កញ្ចប់ ក្នុងនោះចំនួន ១៣កញ្ចប់ធំ លុយចំនួន ២០,០០០រៀល និងអត្តសញ្ញាណចំនួន ០១សន្លឹក។

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ចំពោះជនសង្ស័យជាប់ពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនទាំងចំនួន ៤នាក់ រួមទាំងវត្ថុតាង និងសម្ភារៈ បាននាំយកទៅបន្តនីតិវិធីនៅអធិការ ដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរាបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print