ស្គាល់គ្នាតាមឆាត តថ្លៃយកទៅដេក ​ប៉ះចំ​ភេទ​ទី៣ ផ្អើលពេញបន្ទប់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិ​ចិន​ម្នា​ក់បាន​យក​នារី​ភេទ​ទី​បី​ទៅ​ដេក​នៅ​ខុន​ដូ​មួយកន្លែងតែ​ទៅដល់​ខុន​ដូ​មិន​ពេញចិត្ត​ហើយក៏​ឱ្យ​ត្រឡប់មកវិញរួច​ឱ្យ​លុយ​ចំនួន៥ដុល្លារ​នារី​ភេទ​ទី៣មិន​ព្រមយក​ ហើយ​ប្រកែក​គ្នា​តឹងសរសៃក​កើតជា​ហិង្សា។ហេតុការណ៍នេះបានកើតឡើងកាលពី​១២រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី១៦ ខែមករា​ឆ្នាំ២០១៩ នៅត្រង់ចំណុច​មុខ​ខុន​ដូរ ​ថា​ឡឹ​ន​ស្តាយ ផ្ទះ​លេខ37 តាម​បណ្ដោយ​ផ្លូវ430នៅក្នុង​សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា ខាង​ភេទ​ទី បី ទី1 មានឈ្មោះ​អេ​ម ចាន់​គី​រុណ ភេទ​ស្រី អាយុ២៧ឆ្នាំ ​ផ្ទះ​លេខ105 អា​អឺ២ហ្សិត ផ្លូវ​លេខ ១២២ ភូមិ១៣ សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយភេទ​ទី​បី​ ទី២ ឈ្មោះ ម៉េង សំអាង ភេទ​ស្រី អាយុ៣១ឆ្នាំ រងរបួស​ស្រាល។

ប្រភពពត៌មាន ពី​ភេទ​ទី3 បាន​ឲ្យ​ដឹងថា​ ដំបូង​ឡើយ​ជនជាតិ​ចិន​ បាន​ឆាត​តាម​វី​ឆា​តទៅ​គាត់​ដើម្បី​ឲ្យ​គាត់​មក​ដេក​ជាមួយ​ក្នុង​តំលៃ២០០ដុល្លារ​អាមេរិក បើសិន​មាន​គ្នា​ពីរ​នាក់​ក៏បាន។ ស្រាប់តែ​គាត់​ជិះ​កង់​បី​ឥណ្ឌា​មកដល់​កន្លែងកើតហេតុ។ ជន​ជាតិចិន​មិនត្រូវ​ចិត្ត​ក៏​ឱ្យ៥ដុល្លារ​ត្រឡប់​ទៅវិញ។ពួកនាង​មិន​ព្រមយក​ដោយសារតែ​ឲ្យ​លុយ​តិចពេក​ ហើយក៏​មានការ​ប្រកែក​តឹង​សរសៃកើត​ជាហិង្សា​វាយគ្នា​ទៅមក​រងរបួសស្រាលរៀងៗខ្លួន​​។ ចំណែកខាង​ភេទ​ទី3ទាញ​ដុំថ្ម​គប់​បណ្ដាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​ព្រូស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​AV.6528 ខាង​ជនជាតិ​ចិន​បែក​ចំហៀង​ខាងមុខ​មួយ​និង​បែក​កញ្ចក់​ចំហៀង​ខាងឆ្វេង​កញ្ចក់​ខាងក្រោយ។រង​ការខូចខាត​យ៉ាងដំណំ។ បន្ទាប់ពីកើតហេតុ
​ជនជាតិ​ចិន​​គាត់​បាន​ឡើង​ទៅលើ​ខុន​ដូ​បាត់ទៅ​ ចំណែកពួកភេទទី៣ក៏ត្រឡប់ទៅវិញដែរ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print