តារាសម្តែង លី លី ដែលជួយស្ត្រីឆ្លងទន្លេតាមផ្លូវតាមទៅជួយស្រ្តីនោះដល់ពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូតកញ្ញា លឹម សុធាវី ហៅ “លី លី” បានចេញមុខជួយសម្រាល កូនឲ្យស្រ្តីម្នាក់នៅតាមផ្លូវកាលពីថ្មីៗនេះទទួលបានការកោតសរសើរខ្លាំងពីមហាជន។ ក្រៅពីការជួយដល់ស្ត្រីក្រីក្រនេះនៅតាមផ្លូវនាងក៏បានបន្តយកអំណោយ និងសួរសុខទុក្ខស្រ្តីរូបនេះដល់មន្ទីរពេទ្យផងដែរ។

នាងថា នេះមិនមែនជាលើកទីមួយនោះទេដែល នាងតែងតែជួយអ្នកក្រខ្សត់ កន្លងមកនាងធ្លាប់បានជួយការងារសង្គមច្រើនមកហើយ ។កញ្ញា លឹម សុធាវី ហៅ “លី លី” រលឹកថាកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី១៣ខែមករាឆ្នាំ២០១៨នាងបានបើកឡានឡានចេញពីរោងកុន នៅផ្សារ TK បានប្រមាណ​២០០ម៉ែត្រ ក៏ឃើញមនុស្ស ៣ទៅ៤នាក់ ចោមរោមស្រ្តីរងគ្រោះ ដោយគិតក្នុងចិត្តថាមនុស្សប្រុសៗទាំងនោះកំពុងធ្វើបាប ក៏បត់ឡានទៅមើល ។

ក្រោសួរនាំថាមានរឿង ស្រាប់តែឃើញស្រ្តីនោះស្រែកថាឈឺពោះណាស់ គាត់ក៏ចុះពីឡាន ក៏ ហៅទៅម៉ូតូតុកៗឥណ្ឌាមកអោយជូនគាត់ទៅពេទ្យ តែអ្នកបើក តុកៗ នោះ ប្រកែកមិនព្រមដឹកទៅពេទ្យទេដោយអះអាងថា ស្ត្រីម្នាក់ហ្នឹងគ្មានសាច់ញាតិពិតប្រាកដឡើយ។ កញ្ញា លី លី បានបន្តថា ពេលនោះដែលកំពុងប្រកែកជាមួយតុកៗ ស្រាប់តែកូនស្ទុះកើតចេញតែម្តង គាត់ក៏យករ៉ូបចេញពីក្នុងឡាន ជួយជូតកូននោះតាមរបៀបឆ្មបដែលកញ្ញាបានឃើញនៅតាមភាពយន្តក្នុងទូរទស្សន៍ ឲ្យបានស្អាត រួចបញ្ចូនគាត់ទៅមន្ទីពេទ្រតែម្តង។សកម្មភាពនេះ បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ ដោយនិយាយតៗគ្នាថា ពិតជាមនុស្សចិត្តបុណ្យមែន កន្លងមកមិនដែលឃើញតារាណាម្នាក់ហ៊ានធ្វើបែបនេះឡើយ។

ស្រីស្អាត លីលី មិនត្រឹមតែជួយសង្គ្រោះបឋមដល់ស្ត្រីអនាថាម្នាក់នោះប៉ុណ្ណោះទេ ថែមទាំងបានចេញថ្លៃព្យាបាលទាំងស្រុងផងដែរ សូម្បីតែថៅកែផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន ក៏បានជួយចេញថ្លៃព្យាបាល និង ជួយឧបត្ថម្ភជាថវិការ សម្ភារដល់ស្ត្រីកម្សត់ និង កូនផងដែរ ។ស្រីស្អាត លីលី បានបន្ថែមទៀតថា អ្វីដែលនាងធ្វើគឺធ្វើចេញពីចិត្ត មិនមែនជាការសម្តែងឡើយ បើទោះបីជានាងជាតារាសម្តែងក្តី ថ្វីដ្បិតតែហេតុការណ៍នេះធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាចយ៉ាងណាក្តី តែនាងព្យាយាមពង្រឹងស្មារតី និង ជួយស្ត្រីរូបនោះព្រមទាំងកូនប្រកបដោយសុវត្ថិភាព ។ នេះជាលើកទីមួយហើយក្នុងជីវិតដែលនាងជួបរឿងបែបនេះ តែក៏សប្បាយចិត្តនៅពេលដែលឃើញម្តាយ និង កូនមានសុវត្ថិភាព ។

កញ្ញា លឹម សុធាវី ហៅ “លីលី” បានបញ្ជាក់ថា «កូនគេកូនយើង ម្តាយគេម្តាយយើង ធ្វើបុណ្យទាន់ខែភ្លឺ ទាំងនេះគឺជាគំរូដ៏ល្អមួយដែលបងប្អូនទាំងគ្នាត្រូវចេះជួយគ្នាពេលគ្នាជួយគ្រាលំបាក» ។

គួរបញ្ជាក់ដែរថាលី លីគឺជាតារាសម្តែង និងបង្ហាញម៉ូត នាងគ្រោងនឹងលេចមុខក្នុងរឿង”អន្ទងវិញ្ញាណ”ដែលនឹងដាក់បញ្ចាំងនៅតាមរោងភាពយន្តនៅថ្ងៃទី ២៤ ខែមករា នេះ និងត្រៀម​នឹង​បង្ហាញមុខ​នៅក្នុង​រឿងភាគថ្មីរបស់​ផលតិកម្មមហាហង្សគឺរឿង “កាំបិត​មុខ ​២” ក្នុងពេល​ឆាប់ៗ​ខាងមុខនេះផងដែរ ៕ ​ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print