ជនសង្ស័យម្នាក់ចូលទិញឥវ៉ាន់ តែបន្លំលួចកាបូបលុយអ្នកលក់ ជិះម៉ូតូគេចមិនរួច

ចែករំលែក៖

     ភ្នំពេញ៖  ជនសង្ស័យម្នាក់បានជិះម៉ូតូមករកទិញឥវ៉ាន់ផ្ទះលក់ចាប់ហ៊ួយរួចបន្លំយកកាបូបលុយរបស់អ្នកលក់ជិះម៉ូតូគេចខ្លួន តែត្រូវសមត្ថកិច្ចសហការណ៍គ្នាដេញចាប់បានភ្លាមៗកាលពីវេលាម៉ោង ៤ និង ០០ នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២  ម្ដុំស្ពានបាក់ ភូមិក្រាំងស្វាយ  សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ  ។
     ជនសង្ស័យមានឈ្មោះ ម៉េង លាប អាយុ១៩ឆ្នាំមុខរបរ ជាងជុសជុលទូរសព្ទ ស្នាក់នៅផ្ទះជួលម្ដុំចម្រុះជ្រូកស្ទឹងមាន ជ័យ សង្កាត់ស្ទឹងមានជ័យ  ខណ្ឌមាន ជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះ ថន ចាន់តារា  ភេទស្រី អាយុ១៧ ឆ្នាំមុខរបរលក់ដូរ ស្នាក់ភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ  ។
     យោងតាមសម្ដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ដែលពាក់ស្លាក់លេខភ្នំពេញ 1HG-7367  ជិះមកដល់មុខតូបលក់ឥវ៉ាន់របស់ខ្លួនហើយបានចុះទៅរកទិញសាប៊ូកក់សក់ រួចក៏បានប្រាប់ជនរងគ្រោះថា ទិញដូងត្រជាក់វិញ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យដើរចុះឡើង ក្រោយមកជនសង្ស័យបានប្រាប់ជនរងគ្រោះវិញថា  ទិញទឹកសុទ្ធមួយដបសិន ចាំមកពីនោះវិញចាំចូលមកយកដូងត្រជាក់ ។ ស្រាប់តែពេលជនសង្ស័យជិះម៉ូតូចេញទៅជនរងគ្រោះក៏ឃើញជនសង្ស័យកាន់កាបូបលុយរបស់ខ្លួនទៅផងដែរ ទើបជនរងគ្រោះស្រែកៗថា  ចោរៗក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចល្បាតក្បែរនោះនាំគ្នាដេញចាប់បានជនសង្ស័យតែម្ដង  ។
    សម្ភារៈដកហូតរួមមាន៖  កាបូបមួយ មានលុយចំនួន១០ម៉ឺនរៀល និង ម៉ូតូរបស់ជនសង្ស័យមួយគ្រឿងម៉ាក PCX ។
     ក្រោយពេលកើតហេតុសមត្ថកិច្ចបាន បញ្ជូនខ្លួនជនសង្ស័យ រួមទាំងសម្ភារៈ  មកកាន់អធិការ ដ្ឋាននគរបាលខណ្ឌដ ង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print