នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនជាតិចិនប្រុសស្រី១៥នាក់ ដោយសារបើកបនល្បែងតាមអនឡាញខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះវីឡាមួយកន្លែងនៅក្រុងប៉ោយប៉ែតជួលឱ្យជនជាតិចិនបើកបនល្បែងតាមអនឡាញខុសច្បាប់បានរងការបង្រ្កាបពីកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ។ចាប់ឃាត់ខ្លួនជនជាតិចិនប្រុសស្រី១៥នាក់និងដកហូតសម្ភារៈប្រើប្រាស់បំរើឱ្យ ការព្រឹត្តបទល្មើសអនឡាញមួយចំនួនធំផងដែរ។ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនជាតិចិនបើកបនល្បែងតាមអនឡាញបានធ្វើឡើងពីសំណាក់កម្លាំនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តសហការជាមួយកម្លាំងគរបាលក្រុងប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបង្រ្កាបផ្ទាល់ដោយស្នងការរងទទួលការងារព្រហ្មទណ្ឌ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក  សុក កែវបណ្ឌិត អនុវត្តតាមដីកាអនុញ្ញាតឱ្យឆែកឆេរ របស់ ប្រធានសាលា ដំបូងខេត្តបន្ទាយមានជ័យលោក ជឺ សុខ។

ជនជាតិចិនទាំង១៥នាក់ ដែលមកស្នាក់នៅជួលផ្ទះវីឡា បើកបនល្បែង តាមអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែតសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យមាន កាន់លិខិតឆ្លងដែនប្រភេទការងារប៉ុន្តែគ្មានប័ណ្ណការងារនោះទេ ។ជនសង្ស័យជនជាតិចិនទាំងនោះផងដែរក៏ត្រូវបានចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកមកសាកសួរនិងចាតការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងនគរបាលខេត្តបន្ទាយ មានជ័យសហការជាមួយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញ ប្រតិបត្តិការបង្រ្កាបទីតាំងជនបរទេសជួលស្នាក់នៅក្នុងក្រុងប៉ោយប៉ែត បើក បនល្បែងតាមអនឡាញខុសច្បាប់ចំនួន២ករណីរួចមកហើយ។ការបង្រ្កាបនោះត្រូវគេមើលឃើញថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោល នយោ បាយភូមិឃុំមានសុវត្ថិភាព ចូលរួមរក្សាសិន្តិសុខ សុវត្ថិភាពឱ្យកាន់តែ ប្រសើរ ឡើង នៅក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ក៏ដូចជានៅ ខេត្តបន្ទាយមានជ័យ ទាំងមូល និងជាពិសេសក៏ដើម្បីបង្ការទប់ស្កាត់ចំពោះជនបរទេសមកស្នាក់នៅ ក្នុងទឹកដីកម្ពុជា ធ្វើសកម្មភាពអំពើខុសច្បាប់នានា ដែលប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជាដើមនោះ៕ សំ វិច្ឆិកា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print