ជំនួបលើកទីពីរ រវាងលោកត្រាំ និងគីម ជុង អ៊ុន អាចធ្វើឡើងនៅហាណូយ

ចែករំលែក៖

កន្លងមកមានព័ត៌មានជាច្រើន បានផ្សព្វផ្សាយពីទីតាំងនៃជំនួបលើកទីពីររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង ប៉ុន្តែនៅពេលនេះមានតំណាងរាស្ត្រអាមេរិកបានលើកឡើងថា៖ ជំនួប រវាង លោកត្រាំនិង គីម ជុងអ៊ុន អាចធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម​។

លោក​ Michael ​Mccaul សមាជិកជាន់ខ្ពស់នៃគណៈកម្មការកិច្ចការបរទេសរបស់សភាអាមេរិក បានលើកឡើងថា៖  ខ្ញុំបានជួបពិភាក្សាជាមួយ​បណ្តាអគ្គរដ្ឋទូត នៅតំបន់អាស៊ីភាគអាគ្នេយ៍ នៅក្នុងក្រសួងការបរទេសអាមេរិក ពិភាក្សាពីបញ្ហាផ្សេង ក្នុងនោះមានទាំងទីតាំងនៃជំនួបនៅក្នុងប្រទេសវៀតណាមផងដែរ ។

កន្លងមក​ប្រធានាធិបតីដូណាលត្រាំ​បានបញ្ជាក់ថា ជំនួបលើកទីពីរនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ ដោយលោកស្នើរឲ្យ រៀបចំជំនួបនៅក្នុងប្រទេសវៀតណាម​។

ចំណែកភាគីកូរ៉េខាងជើង វិញ មកទល់ពេលនេះ នៅមិនទាន់ មានប្រតិកម្ម ណាមួយនៅឡើយ ទេ ពីព័ត៌មានដែលបានផ្សព្វផ្សាយនាពេលកន្លងមក​។

ជាមួយគ្នានេះសារព័ត៌មាន​ The Straits Times បានផ្សាយថា៖ វៀតណាមនឹងថៃ ស្ថិតនៅក្នុងបញ្ចីជ្រើសរើសសម្រាប់ជំនួបលើកទីពីរ ។ ប៉ុន្តែវៀតណាម គឺមានភាគរយខ្ពស់ជាង ដោយសារតែសន្តិសុខនៅវៀតណាមតឹងតែងជាងនៅប្រទេសថៃ ។ ចំណែកប្រទេសថៃកន្លងមក មានការវាយប្រហារ ជាបន្តបន្ទាបពីក្រុង ជ្រុលនិយមនៅភាគខាងត្បូង៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print