ជនសង្ស័យប្រុសស្រី១៧នាក់ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនទៅតុលាការលើសុំនុំរឿង០៨ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបាន កសាងសុំនុំរឿងបញ្ជូនខ្លួនជនសង្ស័យ ១៧នាក់ក្នុងនោះមានស្ត្រីម្នាក់ផងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរចប់បញ្ជូនកាលពី ម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១៨ មករា ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធចំនួន៨ករណីផ្សេងគ្នាក្នុងនោះ  ជួញដូរគ្រឿងញៀនខុសច្បាប់ មួយករណីស្មើមនុស្ស៥នាក់ រក្សាទុកដោយខុសច្បាប់មួយករណីស្មើមនុស្ស០២នាក់និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៥ ករណីស្មើមនុស្ស០៩នាក់និងពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស(វាយប្លន់ម៉ូតូ)មួយករណីស្មើមនុស្ស ម្នាក់។

គួរបញ្ជាក់ថាជនសង្ស័យទាំង១៧នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៍បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់ ៕តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print