ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងនគបាលខេត្តព្រះសីហនុអោយដឹងថា នគរបាលចរាចរណ៍បានឃាត់រថយន្តចំនួន១២គ្រឿង ដែលបើកបរដោយជនជាតិចិន គ្មានបណ្ណបើកបរ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
នគរបាលឲ្យដឹងថា ការចាប់ឃាត់អ្នកបើក និងរថយន្តខាងលើធ្វើឡើងនៅពេលកម្លាំងត្រួតពិនិត្យជាតិស្រវឹងកាលយប់ទី១៦ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវឯករាជ្យ ត្រង់ចំណុច មុខការិយាល័យចរាចរណ៍ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្នុងនោះកម្លាំងឃាត់រថយន្តចំនួន១២គ្រឿងទុក និងរកឃើញជនជាតិចិនគ្មានបណ្ណបើកបរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ
...