នគរបាលឃាត់ខ្លួនជនសង្ស័យអ្នកចែកចាយថ្នាំញៀន ចាប់យកវត្ថុតាងថ្នាំជាង៧០០គ្រាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកកំរៀងឃាត់ខ្លួនអ្នកចែកចាយថ្នាំញៀននិងវត្ថុតាងជាង700គ្រាប់កាលពី វេលាម៉ោង 2និង30នាទីរសៀលថ្ងៃព្រហស្បតិ៍ 12កើត ខែបុស្ស ឆ្នាំច ព.ស 2562 ត្រូវនឹង ថ្ងៃទី17 ខែមករាឆ្នាំ2019 នៅចំណុចក្រុមទី12 ភូមិដូង ឃំុបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចជម្នាញបញ្ជាក់ថា កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្រ្កាប បានករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ក្នុងបទល្មើសជាក់ស្តែង កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជ​ សុផា ភេទប្រុស អាយុ 44ឆ្នាំ មុខមិនពិតប្រាកដ មានទីលំនៅ ភូមិដូង-ឃំុបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។

ក្នុងករណីចុះបង្ក្រាបកម្លាំងសមត្ថកិច្ច ដកហូតបានៈថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូក មានត្រាអក្សរបរទេស (WY)ចំនួន 50គ្រាប់ សង្ស័យមានសារធាតុញៀន ,ម៉ូតូ 1គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម។

ចម្លើយរបស់ជនសង្ស័យឈ្មោះ ជ​ សុផា និងដោយមានសម្រប់សម្រួលពីលោក នួន សាន ព្រះជាអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចយើងបានបន្តធ្វើការឆែកឆេរលំដ្ឋានរបស់ជនសង្ស័យឈ្មោះ ធូ រដ្ឋា ភេទប្រុស អាយុ23មុខរបររត់ម៉ូតូឌុប ស្ថិតក្នុងក្រុមទី12 ភូមិដូង ឃំុបឹងរាំង ស្រុកកំរៀងសមត្ថកិច្ចរកឃើញនិងដកហូតបានៈ ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូក មានត្រាអក្សរបរទេស( WY ) ចំនួន 688គ្រាប់សង្ស័យមានសារធាតុញៀន។-ម្សៅក្រាមពណ៌សថ្លា មានចំនួន 2ថង់ ច្រកក្នុងថង់ប្លាស្ទិចផ្សារបិទបាត់ជិតពណ៌ស។

សមត្ថកិច្ចបញ្ជាក់ថាជន សង្ស័យក្រោយពីការសួរនាំរបស់សមត្ថកិច្ចបានឆ្លើយសារភាពថាខ្លួនគេពិតជាបានប្រព្រឹតដូចសមត្ថកិច្ចសួនាំមែន ក្រោយពីសួរនាំជនសង្ស័យនិងសារធាតុញៀនកសាងសុំណំុរឿងបញ្ជនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print