កងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ចំពោះជាតិ រក្សាសុខសន្តិភាពព្រោះសន្តិភាពមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ្គមេបព្ជាាការរងនិងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានផ្តល់ឱវាទដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវចូលរួមថែរក្សាសុខ សន្តិភាព ទោះក្នុងតម្លៃណាក៏ណាក៏ដោយ មិនអនុញ្ញាតិ ឱយក្រុមណា ជនណា មកបំផ្លាញ សន្តិភាព ស្ថេរភាព  និងការអភិវឌ្ឍនេះបានឡេីយ ។    នេះជាការលេីកឡេីងរបស់លោកនាយឧត្តមសេនីយ៍ឥត សារ៉ាត់ ថ្លែងក្នុងពិធីបិទវគ្គហ្វឺកហ្វឺនបណ្តុះបណ្តាលជំនាយឆត្រ យោងជំនាន់ទី ២៥ នាទីលានហ្វឹកហ្វឹក លោតឆត្រ នៅភូមិ ថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៨ខែ មករា ឆ្នាំ ២០១៩ ។                     ក្នុងនោះលោកនាយឧត្តមសេនីយ៍ ក្រេីនរំឮកដល់ នាយទាហា ន នាយទាហានរង និងពលទាហាន ត្រូវមានការ សាមគ្គី ឯក ភាពជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គ្រប់លំ ដាប់ថ្នាក់ គាំទ្ររាជរដ្ឋាភិបាល កសាង ពង្រឹង ពង្រីក  សមត្ថ ភាពយល់ដឹង ក្លាយជាធនធានមនុស្ស ដ៏ប្រពៃសម្រាប់កសាង (ខ.ម.ភ) រីកចម្រេីនពីមួយថ្ងៃទៅមួយថ្ងៃ។                            លោកឧត្តមសេនីយ៍ឯកចាប ភក្តី មេបព្ជាាការរង កងទ័ពជេីងគោក និងជាមេបព្ជាាការកងពលតូចទ័ពពិសេសឆត្រយោង ៩១១ លេីកឡេីងក្នុងរបាយការណ៍ហ្វឹកហ្វឺនរួមមាន ២ ខែ ៤ថ្ងៃ រួម មាន ១៥ មេរៀន ។ លទ្ធផលហ្វឹកហ្វឺនមានកម្មសិក្សាការី ២៥១ នាក់ ល្អ ៣ នាក់ ល្អបង្គួរ ២០០នាក់ មធ្យម ១៥ នាក់ ឯ៣ នាក់ទៀត មានបព្ហាសុខភាព ។

ក្នុងឱកាសនោះដែរគណៈអធិបតី បានប្រគល់វិញ្ញាបនប័ត្រ ដល់តំណាងកម្មសិក្សាការី និងថវិកាដល់មេបព្ជាាការកងពលឆត្រយោងផងដែរ ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print