តំណាង​កម្ពុជា​ប្រចាំ​នៅ​អ​.​ស​.​ប​.​ពន្យល់​អ្នករាយការណ៍​អ​.​ស​.​ប​.​ពី​សភាពការណ៍​នៅ​កម្ពុជា

ចែករំលែក៖

​ភ្នំពេញ​៖​ ឯកអគ្គរាជទូត​តំណាង​ អចិន្ដ្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.)​ នៅ​ហ្សឺ​ណែវ​ ប្រទេស​ស្វ៉ី​ស​ កាលពី​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​សរសេរ​លិខិត​មួយ​ ផ្ញើ​ជូន​ជូន​លោកស្រី​ រ៉ូ​ណា​ ស្ម៉ី​ត​ (Rhona​ Smith)​ អ្នករាយការណ៍​ពិសេស​របស់​ អង្គការសហប្រជាជាតិ​ស្ដី​ពី​សភាពការណ៍​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និង​ពន្យល់​ពី​ទិដ្ឋភាព​ ច្បាប់​អំពី​ការ​បារម្ភ​របស់​លោកស្រី​ចំពោះ​ សភាពការណ៍​នៅ​កម្ពុជា​ថ្មីៗ​នេះ​ ។​

timthumb.php

​តាម​ខ្លឹមសារ​លិខិត​របស់​ឯកអគ្គរាជទូត​ដោយសារ​តែ​មានការ​ផ្សព្វផ្សាយ​ ព័ត៌មាន​មិន​ពិត​អំពី​ស្ថានការណ៍​ន​យោ​ បាយ​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បក​ ស្រាយ​ពី​អង្គហេតុ​លម្អិត​ថា​ ទាក់ទង​អំពី​ ឧប្បត្ដិហេតុ​លើ​តំណាងរាស្ដ្រ​២​រូប​នៃ​ គណបក្ស​សង្គ្រោះ​ជាតិ​គឺ​នៅ​ថ្ងៃ​ទី​២៦​ ខែ​ តុលា​ ឆ្នាំ​២០១៥​ ប្រជាជន​ប្រមាណ​ជាង​ ៥០០០​នាក់​បាន​តវ៉ា​ដោយ​សន្ដិវិធី​នៅ​ មុខ​រដ្ឋសភា​ដើម្បី​ទាមទារ​ដក​លោក​ កឹ​ម​ សុខា​ ចេញពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។​ បន្ទាប់​ពី​បាតុកម្ម​បាន​បញ្ចប់​នៅ​ម៉ោង​ ១១​ព្រឹក​បាតុករ​ភាគច្រើន​បាន​ចាក​ចេញពី​ទីកន្លែង​ជួបជុំ​ហើយ​កម្លាំង​នគរបាល​ បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ ។​

​នៅ​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ដដែល​ តំណាងរាស្ដ្រ​២​រូប​របស់​គណបក្ស​សង្គ្រោះ​ ជាតិ​បាន​ចាក​ចេញពី​ការិយាល័យ​និង​ ត្រូវ​បាន​រាយការណ៍​ថា​ បាន​បោះពាក្យ​ សម្ដី​ប្រមាថមើលងាយ​ចំពោះ​បាតុករ​ ដែល​នៅ​សេសសល់​ ។​ ដោយ​ខឹង​នឹង​ការ​ ប្រមាថ​ទាំងនេះ​បាតុករ​បាន​បិទផ្លូវ​រថយន្ដ​ របស់​តំណាងរាស្ដ្រ​និង​បាន​វាយដំ​តំណាងរាស្ដ្រ​ទាំង​២​នាក់​នោះ​ ។​

​ជាមួយ​គ្នា​នេះ​ពេល​កំពុង​បំពេញ​ ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​ផ្ដល់​ជា​សក្ខីកម្ម​ ព្រម​ ទាំង​ចែករំលែក​ភ័ស្ដុតាង​ជាក់ស្ដែង​។​ បន្ទាប់​មក​ក្រសួងមហាផ្ទៃ​បាន​កំណត់​ អត្ដសញ្ញាណ​ជនសង្ស័យ​បី​នាក់​ដែល​ ក្រោយមក​ពួក​គេ​បាន​ប្រគល់​ខ្លួន​ជូន​នគរ​ បាល​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​កាត់ទោស​ ។​ គណៈកម្មការ​ពិសេស​ មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​ អង្កេត​ឧប្បត្ដិ​ហេតុនេះ​យ៉ាង​ហ្មត់ចត់​ ។​

​រាជរដ្ឋាភិបាល​និង​រដ្ឋសភា​កម្ពុជា​ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ ឧប្បត្ដិ​ហេតុនេះ​ ។​ សម្ដេច​តេ​ជោ​នាយក​ រដ្ឋមន្ដ្រី​បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនល្មើស​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដោយ​ គ្មាន​ការ​អត់ឱន​ទោះបីជា​ពួក​គេ​មាន​ និន្នាការ​នយោបាយ​ទៅ​ខាង​គណបក្ស​ណា​ក៏​ដោយ​ ។​ ជា​នីតិរដ្ឋ​រាជរដ្ឋាភិបាល​នឹង​ មិន​អត់ឱន​ចំពោះ​សកម្មភាព​ហិង្សា​ណាមួយ​ប្រឆាំង​សមាជិក​សភា​ឬ​ប្រព្រឹត្ដ​ មក​លើ​ពលរដ្ឋ​សាមញ្ញ​ណា​ម្នាក់​ឡើយ​។​

​ចំពោះ​ការ​ដក​លោក​ កឹ​ម​ សុខា​ ពី​ អនុប្រធាន​ទី​១​រដ្ឋសភា​ លោក​ឯកអគ្គ​រាជ​ ទូត​តំណាង​អចិន្ដ្រៃយ៍​ប្រចាំ​អង្គការ​សហ​ ប្រជាជាតិ​ (​អ​.​ស​.​ប​.)​ បាន​លើក​ឡើង​ ថា​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ជ្រើសរើស​ ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ដោយ​សមា​ ជិ​ក​សភា​៦៨​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​ ២០១៤​ បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​ ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ ជាតិ​បាន​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀង​ នយោបាយ​មួយ​កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថ្នាក់ដឹកនាំ​គណ​ បក្ស​ទាំង​២​បាន​ឯកភាព​លើ​សេចក្ដីថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​ ២០១៥​ ដោយ​គូសបញ្ជាក់​ពីសារ​សំខាន់​ នៃ​ការ​អនុវត្ដ​វប្បធម៌​សន្ទនា​ឱ្យ​មាន​ ប្រសិទ្ធភាព​នៅ​គ្រប់​កម្រិត​ទាំងអស់​ឈរ​លើ​មូលដ្ឋាន​ស្មោះត្រង់​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​វាយប្រហារ​គ្នា​ មិន​បរិហារ​ កេរ្ដិ៍​ និង​មិន​ញុះញង់​ឱ្យ​មានការ​ស្អប់ខ្ពើម​ រើសអើង​ វឹកវរ​ និង​ជ្រុលនិយម​។​ លោក​ កឹ​ម​ សុខា​ ដោយ​ប្រើប្រាស់​មុខ​តំណែង​ ជា​អនុប្រធាន​ទី​១​រដ្ឋសភា​នៅ​តែ​បន្ដ​បរិហារកេរ្ដិ៍​រាជរដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ បន្ដ​ប្រើ​វោហារ​ឱ្យ​មានការ​រើសអើង​និង​បំបែកបំបាក់​ក្នុង​គោលបំណង​បញ្ឆេះ​ឱ្យ​មានការ​ប្រកាន់ពូជសាសន៍​ ព្រមទាំង​ បាន​ញុះញង់​ប្រជាជន​ឱ្យ​ងើប​ប្រឆាំង​រាជ​ រដ្ឋាភិបាល​ស្របច្បាប់​ក្នុង​ពេល​ទស្សន​ កិច្ច​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ ប្រទេស​ ។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​៣​ ខែឧសភា​ ២០១៥​ លោក​ កឹ​ម​ សុខា​ បាន​ចោទ​ ប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ បាន​ ប្រគល់​ដី​ឱ្យ​វៀតណាម​ដើម្បី​ជា​ថ្នូរ​នឹង​ អំណាច​ ។​ ដោយ​មិន​ពេញចិត្ដ​នឹង​ឥរិយា​ ប​ថ​អ​សីលធម៌​និង​បង្កហេតុ​របស់​លោក​ កឹ​ម​ សុខា​ ក្នុង​នាម​ជា​អនុប្រធាន​ទី​១​រដ្ឋ​ សភាសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​ ៣០​ ខែតុលា​ ឆ្នាំ​២០១៥​ ដក​លោក​ កឹ​ម​ សុខា​ ចេញពី​តំណែង​ដោយ​យោង​តាម​ មាត្រា​១៩​និង​មាត្រា​២០​នៃ​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​ និង​មាត្រា​៨២(​ថ្មី​)​ នៃ​រដ្ឋធម្មនុញ្ញ​ ។​ តំណែង​អនុប្រធាន​ទី​១​ រដ្ឋសភា​នៅ​តែ​រក្សា​ទុក​សម្រាប់​គណ​ បក្ស​សង្គ្រោះ​ជាតិ​។​ ដោយឡែក​អំពី​ដីកា​ ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ គឺ​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​កាត់ទោស​ពី​បទ​បរិហារកេរ្ដិ៍​ និង​ញុះញង់​ឱ្យ​មានការ​រើសអើង​ ទាំង​នៅ​ ក្នុង​តុលាការ​បារាំង​និង​តុលាការ​កម្ពុជា​។​

​នៅ​កម្ពុជា​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ​នៅ​ឆ្នាំ​២០១១​ដោយ​យោង​តាម​ មាត្រា​៣០៥,​ មាត្រា​៤៩៤​ និង​មាត្រា​ ៤៩៦​នៃ​ច្បាប់ព្រហ្មទណ្ឌ​របស់​កម្ពុជា​។​ ជា​នីតិរដ្ឋ​កម្ពុជា​ត្រូវ​តែ​អនុវត្ដ​សាល​ ក្រម​របស់​តុលាការ​។​ ចាប់តាំងពី​លោក​ សម​ រ​ង្ស៊ី​ បាន​ក្លាយជា​ពិរុទ្ធជន​ឋានៈ​ជា​ សមាជិក​រដ្ឋសភា​និង​មាន​អភ័យឯកសិទ្ធិ​របស់​គាត់​ត្រូវ​បាន​បាត់បង់​ដោយ​ស្វ័​យ​ ប្រវត្ដិ​ស្រប​តាម​មាត្រា​១៤​នៃ​ច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​តំណាងរាស្ដ្រ​ និង​មាត្រា​១៣៩​ នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ តំណាងរាស្ដ្រ​ ។​

​សូម​រំលឹក​ឡើង​វិញ​ថា​ ព្រះរាជក្រឹត្យ​ លើកលែងទោស​ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ បាន​គ្របដណ្ដប់​លើ​បទល្មើស​ ផ្សេង​គ្នា​ចំនួន​២​ប៉ុណ្ណោះ​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​ប្រព្រឹត្ដ​ក្នុង​នោះ​មានការ​ ដក​បង្គោល​ព្រំដែន​ និង​ការ​ក្លែង​ឯកសារ​ សាធារណៈ​ដោយ​មិន​រាប់​បញ្ចូល​ពី​បទ​ ល្មើស​បរិហារកេរ្ដិ៍​ខាងលើ​ទេ​ ។​

​លោក​ឯកអគ្គរាជទូត​តំណាង​អចិន្ដ្រៃយ៍​ ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​ សហប្រជាជាតិ​បាន​បញ្ជាក់​សា​ជា​ថ្មី​ឡើង​ វិញ​ពី​ការ​ប្ដេជ្ញា​ចិត្ដ​យ៉ាង​មុតមាំ​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​នីតិ​ រដ្ឋ​រួម​មានការ​ការពារ​ និង​ការ​លើក​ កម្ពស់​សិទ្ធិ​មនុស្ស​ ។​ រាជរដ្ឋាភិបាល​ កម្ពុជា​ត្រៀមខ្លួន​បន្ដ​ជំរុញ​វប្បធម៌​សន្ទនា​ជាមួយ​បក្ស​ប្រឆាំង​ដោយ​ឈរ​លើ​មូល​ ដ្ឋា​ន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ នីតិរដ្ឋ​ មិន​បរិហារកេរ្ដិ៍​ និង​មិន​ញុះញង់​ឱ្យ​ស្អប់​ វឹកវរ​ និង​រើសអើង​ ។​

​ទន្ទឹម​នឹង​នេះ​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ព្រះរាជាណាចក្រ​បែ​ល​ហ្ស៊ិ​ក​ក៏​បាន​ផ្ញើ​លិខិត​ដែល​មាន​ខ្លឹមសារ​ប្រហាក់​ ប្រហែល​គ្នា​នេះ​ដែរ​ជូន​សមាជិក​របស់​សភា​អឺរ៉ុប​ ហើយ​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ (២​ ខែធ្នូ​ ឆ្នាំ​២០១៥)​ អ្នកនាំពាក្យ​ ក្រសួងការបរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ (​ដូច​មាន​អត្ថបទ​ជូន​ភ្ជាប់​ជាមួយ​)​ ឆ្លើយ​តប​នឹង​លោក​ឆា​លស៍​ សាន​ទី​អា​ហ្គូ​ (Charles​ Santiago)​ សមាជិក​សភា​ ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ជា​ប្រធាន​សភា​ អាស៊ាន​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ អំពី​សភាពការណ៍​នៅ​កម្ពុជា​ថ្មីៗ​ នេះ​ដែល​បាន​រំលោភ​យ៉ាង​ល្ងិ​ត​ល្ងង់​ ដោយ​ចេតនា​ចំពោះ​មាត្រា​ទី​២​នៃ​ធម្ម​ នុ​ញ្ញ​អាស៊ាន​ដែល​បាន​ចែង​ពី​ ការ​មិន​ ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ ប្រទេស​សមាជិក​អាស៊ាន​ ។​

​សេចក្ដីថ្លែងការណ៍​ក៏​មាន​ខ្លឹមសារ​ ប្រហាក់ប្រហែល​គ្នា​នឹង​លិខិត​ទាំង​២​ខាងលើ​ដែរ​តែ​បាន​គូសបញ្ជាក់​បន្ថែម​ថា​ “​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​ សហប្រតិបត្ដិការ​អន្ដរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​រំលឹក​លោក​ ឆា​លស៍​ សាន​ទី​អា​ហ្គូ​ស​ មា​ជិ​ក​សភា​នៃ​ប្រទេស​ ម៉ា​ឡេ​ស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ត្រូវ​ គោរព​ឱ្យ​បាន​ពេញលេញ​នូវ​គោលការណ៍​ ដ៏​ពិសិដ្ឋ​នៃ​មាត្រា​ទី​២​របស់​ធម្មនុញ្ញ​ អាស៊ាន​ខាងលើ​នេះ​”​ ។​

​ម្យ៉ាងទៀត​អ្នកនាំពាក្យ​ក្រសួង​ការ​ បរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​រំលឹក​ លោក​ ឆា​លស៍​ សាន​ទី​អា​ហ្គូ​ ថា​ ក្នុង​ឆ្នាំ​ ២០១២​អំឡុង​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​តាម​ការ​ខិតខំ​របស់​កម្ពុជា​ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​“​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​”​ និង​“​សេចក្ដីថ្លែងការណ៍​ភ្នំពេញ​អំពី​ការ​ អនុម័ត​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​ អាស៊ាន​ (AHRD)”​ ដែល​សព្វ​ថ្ងៃនេះ​ គណៈកម្មការ​អន្ដររដ្ឋាភិបាល​អាស៊ាន​ស្ដី​ពី​សិទ្ធិ​មនុស្ស​(AICHR)​កំពុងធ្វើការ​ យ៉ាង​សកម្ម​ជា​បន្ដបន្ទាប់​ដើម្បី​ជំរុញ​និង​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print