ភ្នំពេញ៖ មនុស្ស២ក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងហាងតែមួយខណះស្រវឹងរៀងខ្លួនក៏បានឌឺដងដាក់គ្នាហេីយផ្ទុះហិង្សាវាយគ្នាផ្អេីលភ្ញៀវរត់ពេញហាងហ្គោឌីន ស៊ីធី២ ត្រូវម្ចាស់ហាងចាក់សោបង្ខាំងទុកទាំងសងខាងហៅសមត្ថកិច្ចមកអន្តរាគមន៍ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ នៅចំណុចហាងយីហោ ហ្គោឌីន ស៊ីធី២ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីប្អូនម្ចាស់ហាងបានឲ្យដឹងថា មុនពេលកេីតហេតុមានមនុស្ស២ក្រុមដោយម្ខាងមានគ្នា៥នាក់ បានចូលមកផឹកស៊ីនិងអង្គុយសាឡុងជាប់គ្នា។
សាក្សីបានបន្តថា ក្រោយមកស្រាប់តែផ្ទុះហិង្សាដាក់គ្នាវាយទៅវិញទៅមកបង្កអោយភ្ញាក់ផ្អេីលដល់ភ្ញៀវផ្សេងទៀតរត់ជាន់ជេីងគ្នា និងធ្វេីអោយរងរបួសទាំងសងខាងភ្លាមនោះដោយសារតែបែកកែងចានច្រេីនទេីបម្ចាស់ហាងបានទាញទ្វាបិតមិនអោយចេញក្រៅទាំងសងខាងរួចរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ហេីយធ្វេីការសម្របសម្រួលមួយសន្ទុះក្រោយមកទេីបចេញមកខាងក្រៅវិញហេីយបានបញ្ចាក់ថាពុំមានរឿងអ្វីកេីតឡេីងនោះទេដោយការយល់ច្រលំហេីយក៏សម្រួលគ្នាទៅផ្ទះរៀងខ្លួនទៅដោយពុំមានភាគីខាងណាសងទៅខាងណានោះទេព្រមទាំងម្ចាស់ហាងផងដែរនេះជាការបញ្ជាក់ពីលោកនាយប៉ុស្តិ៍ចាក់អង្រែលេី៕សុខាសែនជ័យ