រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រពន្លះក្បាលនាគពុះចែកទ្រូវផ្លូវបែកធុងទឹកទៅមុខលេងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿងរួមដំណើរនិងបុរសម្នាក់ទៀតបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបែកអស់មួយកង់រថយន្តបង្កខ្ទេចផ្នែកខាងមុខនិងបែកធុងទឹកទៅមុខលេងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ខែមករាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់រួមដំណើរនិង​បុរសម្នាក់ទៀតបានបើកម៉ាកឡង់គ្រឺស័រមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2Z-1988ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលក្បាលនាគរងការប្រះបែកតិចតួចចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។បន្ទាប់មកតៃកុងរថយន្តនិងអ្នករួមដំណើរបាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់។លុះមួយសន្ទុះក្រោយមកស្រាប់តែលេចមុខតៃកុងរថយន្តបង្ហាញខ្លួននៅនិងកន្លែងកើតវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print