សាហាវណាស់!! ស្រវឹងស្រាជោគជាំបើករថយន្តបុករះតូបលក់មីឆារួចបន្តបុកបង្គោលភ្លើងនឹងដើមឈើអស់១ដើមបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តបុកតូបលក់មីឆាជ្រុលទៅបុកបង្គោលភ្លើង១ដើមនឹងដើមឈើបាក់អស់១ដើម នឹងបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ខណះកំពុងអង្គុយហូបមីឆា ។

ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង១ និង១០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវម៉ៅសេទុង ( កែងស្ថានទូតចិន ) ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីម្ចាស់តូបលក់មីឆាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តមួយគ្រឿងម៉ាកតូយូតាព្រូសពណ៍ទឹកប្រាក់ពាក់ស្លាក់លេខ ភ្នំពេញ.2Q 6433 បើកបរដោយបុរសម្នាក់ស្ថានភាពស្រវឹងជោកជាំបើក ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើតលុះដល់ចំនុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកតូបលក់មីឆារបស់តូបលក់មីឆារបស់បណ្ដាលឲ្យសម្ភារះជាច្រើនបានខូចខាត រួចបន្តទៅបុកបង្គោលបាក់១ដើមនឹងដើមឈើ១ដើមហើយបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពក់ស្លាក់លេខ កំពង់ចាម 1B. 7410 ដែរត្រូវជាម៉ូតូរបស់ជនរងគ្រោះទាំង២នាក់ដែលកំពុងតែហូបមីឆាត្រូវរថយន្តបុកបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្ដសាម៉ុយដឹកសង្រ្គោះទៅមន្ទីពេទ្យ ខណះភ្លាមៗនោះប្រជាពលរដ្ធក៏បានឃាត់ម្ចាស់រថយន្តរួចប្រគល់អោយសម្ថកិច្ចមូលដ្ធានដើម្បីធ្វើការសាកសួរ។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ធានបានទំនាកទំនងទៅមន្រ្តីជំនាញដើម្បីចុះមកវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print