នាំកូនស្រីវៀតណាមអាយុ១៣ឆ្នាំទៅរំលោភនៅផ្ទះសំណាក់ ជាប់ខ្នោះនគរបាល

ចែករំលែក៖

ភ្នំពេញៈ យុវជនម្នាក់ត្រូវឪពុកនារីរងគ្រោះប្ដឹងឲ្យសមត្ថកិច្ចចាប់ដាក់ខ្នោះ កាលពីរសៀល ថ្ងៃ​សុក្រ ១៣កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩ ក្រោយ​ពីនាំកូន​ស្រីរបស់គាត់ជាអនិតិជនក្រោមអាយុ១៥ឆ្នាំឡើងផ្ទះសំណាក់ច្រើនដង។
យុវជនជាប់ចោទខាងលើនេះ ឈ្មោះ ជុំ សៅ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុម​ហ៊ុនហ្គារ៉ូដា ស្នាក់នៅក្នុង ក្រុមហ៊ុនសន្តិសុខយីហោហ្គារ៉ូដា ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ច.ន.ធ.ត អាយុ១៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មានឪពុក​ឈ្មោះ ចាន់ វី អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ​ផ្ទះជួល ផ្លូវលេខ៤៧ ក្រុម១៥៨ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីរសៀល កូនស្រីរបស់គាត់ បានចេញពីផ្ទះទៅជួបជន​សង្ស័យ ហើយក៏នាំគ្នាដើរលេងបាត់ពីផ្ទះ។ រហូតដល់វេលាម៉ោង១១និង៣០នាទីយប់​នាថ្ងៃខែឆ្នាំដដែលជនសង្ស័យបាននាំគ្នាទៅដេកផ្ទះសំណាក់យីហោលីលី ផ្ទះលេខ៦បេ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងរួមរ័កគ្នាច្រើនដង។ លុះដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីយប់ គាត់(ឪពុកជនរងគ្រោះ) បានជួបកូនស្រី នៅចំណុចសួនកុមារវត្ត​ភ្នំ ផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ សួរនាំទើបដឹងរឿងហេតុ ក៏ធ្វើការឃាត់ខ្លួនជនស្ស័យ នាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសាកសួរតែម្តង។
នៅចំពោះមុខឪពុកក្មេងស្រីរងគ្រោះ និងសមត្ថកិច្ចជនសង្ស័យឈ្មោះ ជុំ សៅ បាន​សារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះពិតប្រាកដមែន។ ក្រោយមកសមត្ថកិច្ច បាន​រៀប​​ចំសំណុំរឿងនេះបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print