អាណិតណាស់លោកអើយ…..បីកូនខ្ចីបម្រុងបញ្ចប់ជីវិតម្តាយនិងកូន លើស្ពានគីហ្សូណា​ សមត្ថកិច្ចជួយទាន់ពេល

ចែករំលែក៖

ខេត្តកំពង់ចាម៖ មិនដឹងជាមានវិបត្តិអីធ្វើឲ្យស្ដ្រីម្នាក់បីកូនខ្ចី បម្រុងលោតទឹកសម្លាប់ខ្លួន​នៅលើ​ស្ពានគីហ្សូណាបង្កការភ្ញាក់ផ្អើល នៅយប់ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែត្រូវកម្លាំងនគរបាលក្រុងកំពង់ចាមចេញទៅជួយធ្វើ​អន្ដរាគមន៍ទាន់​ពេល​វេលា។
​តាមប្រភពព៧ត៌មានពីលោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឲ្យ​ដឹងថា នៅមុនពេលកើតហេតុ ​កម្លាំងនគរបាលក្រុងកំពង់ចាមបានចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញស្ត្រីម្នាក់វ័យជាង៣០ឆ្នាំម្នាក់បីកូនខ្ចីដើរសំដៅទៅលើស្ពានគីហ្សូណាទាំងទឹកភ្នែកហូររហាម តែមិនដឹងមានរឿងអី។ ពេលឃើញដូច្នោះនិងដោយ ដោយមានការ​សង្ស័យ កម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងនគរបាលប្រចាំការ នៅគល់ស្ពាន​គីហ្សូ​ណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់យកទៅសួរនាំទើបដឹងថា ស្ដ្រីខាងលើបម្រុងបី​កូនលោត​ទឹកសម្លាប់ខ្លួនទាំងពីរនាក់ម្តាយនិងកូន ។
ស្ដ្រីខាងលើឈ្មោះ​ វី ស្រស់ ​អាយុ៣០ឆ្នាំ ជាអ្នកស្រុកអូរាំងឪ បច្ចុប្បន្នមករស់នៅបន្ទប់ជួលនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយមូលហេតុដែលខ្លួនចង់មកលោតទឹក សម្លាប់ខ្លួនជាមួយ​កូន​ពីលើស្ពានគីហ្សូណានេះ ដោយសារតែ​មានវិបត្តិគ្រួសារ តែមិនបានបញ្ជាក់ឲ្យបានក្បោះក្បាយនោះទេ ។
ក្រោយដឹងមូលហេតុភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត​កំពង់​ចាម ​បានឲ្យ​សមត្ថកិច្ចនគរបាលក្រុង ជួយពន្យល់ណែនាំ អប់រំគាត់ រហូតគាត់បានកែប្រែ​គំនិត ដើម្បីរស់នៅ​បន្តចិញ្ចឹមមើលថែកូន និងបានត្រឡប់ទៅផ្ទះវិញដោយ​សុវត្ថិ​ភាព៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print