ម៉ូតូ​ជា​ច្រើ​នគ្រឿង​គេច​​ពន្ធ​ត្រូវ​គេ​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​មួយរយៈ​ចុងក្រោយនេះ​ ដោយ​ សារ​ប្រព័ន្ធ​ការងារ​កន្លង​មក​មាន​ភាព​ទន់​ខ្សោយ​

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ វត្តមាន​យានយន្ត​អត់​ពន្ធ​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​មិន​ត្រឹមតែ​បង្ហាញ​នូវ​ការ​មិន​ស្មើភាព​គ្នា​នៅ​ក្នុង​សង្គម​អ្នករកស៊ីស្របច្បាប់ទេ​ ថែម​​ទាំង​​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​របស់​រដ្ឋ​យ៉ាង​សន្ធឹក​សន្ធាប់​ទៀតផ​ង។

ប្រភពព័ត៌មាន​ពីអាជ្ញាធរថៃឱ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ទាហានប៉ារ៉ាថៃបានបង្រ្កាប​ ម៉ូតូស៊េរីថ្មី១១គ្រឿង របស់ឈ្មួញខ្មែរ ដឹកតាម​ ទូក២គ្រឿង ផ្លូវសមុទ្រ នៅខេត្ត ខ្លងយ៉ៃ ប្រទេសថៃ បម្រុងនាំចូលតាមខេត្តកោះកុង។

ក្នុងប្រតិបត្តិការ​បង្រ្កាប​ ទាហានថៃចាប់ឃាត់ខ្លួនម្ចាស់ទូក២នាក់ជនជាតិខ្មែរ និងទូក២គ្រឿង។សេចក្តីរាយការណ៍ឱ្យដឹងទៀតថាបទល្មើសនាំចូលម៉ូតូ និងទំនិញគេចពន្ធកំពុងកើត​ មានយ៉ាង​ច្រើន ឈ្មួញបង្វែពីដឹកតាមច្រកព្រំដែនផ្លូវគោក ទៅតាមច្រកក្នុងដែនសមុទ្រ រវាងប្រទេសកម្ពុជា និងថៃ នោះវិញ ពីព្រោះមានភាពងាយស្រួលក្នុងការប្រព្រឹត្តបទល្មើសគេចពន្ធខុសច្បាប់។

សមត្ថកិច្ច​ថៃអះអាងថា​ ការរកស៊ីនាំម៉ូតូគេចពន្ធ​ទាំងនេះចូល​ សង្ស័យថាជារបស់ឈ្មួញដែលធ្លាប់នាំចូលម៉ូតូ តាមច្រកព្រំដែន កម្ពុជានិងថៃ នៅទិសពាយព្យនៃប្រទេសកម្ពុជា៕​ ដោយ​៖ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print