ក្រោយអនុវត្តទោសអស់រយៈពេល១២ឆ្នាំកន្លះពីបទប្លន់ និងប្រើប្រាស់គ្រឿងញៀន ថ្ងៃនេះ ទណ្ឌិតម្នាក់ទទួលបានសិទ្ធិរស់នៅក្នុងស្រុកកំណើតធម្មតាវិញ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កុំសាងអំពើអាក្រក់ផ្ទុយនឹងច្បាប់ ដែលសង្គមស្អប់ខ្ពើមរហូតមានឈ្មោះ «ទណ្ឌិត» ទៀត!! ក្រោយអនុវត្តន៍ទោសដាក់ពន្ធនាគារអស់រយៈពេល១២ឆ្នាំ និង៦ខែ នៃការសាងបទល្មើស ប្លន់ និងប្រេីប្រាស់ថ្នាំញៀនខុសច្បាប់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ ឈ្មោះ វ៉ាន់ ហេង ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតនៅភូមិឆ្ងរកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម បាន យកលិខិតដាក់ជម្រាបជូនសមត្ថកិច្ចអាជ្ញាធរដែនដីដើម្បីទទួលដឹងឮ បានរស់នៅក្នុងស្រុកកំណើតធម្មតាវិញ បន្ទាប់ពីលោកឧត្តមអគ្គានុរក្ស២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ដោយអនុវត្តតាមដីកាបង្គាប់ឲ្យដោះលែង ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដារឲ្យដឹងថា លោកបានទទួលលិខិតដោះលែងពីឈ្មោះ វ៉ាន់ ហេង ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតនៅភូមិឆ្ងរកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៦ ហើយត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ១២ឆ្នាំ និង៦ខែ ពីបទប្លន់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដារបញ្ជាក់ថា ការអនុញ្ញាតឲ្យជនខាងលើទទួលសិទ្ធិរស់នៅក្នុងស្រុកកំណើតដែលជាមូលដ្ឋានគ្រប់ ដោយលោកផ្ទាល់ជាធម្មតាវិញ គឺយោងតាមលិខិតលេខ ៣០ ព.គ ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ របស់លោកឧត្តមអគ្គានុរក្ស២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ដោយអនុវត្តតាមដីកាបង្គាប់ឲ្យដោះលែងលេខ ២៤ ព.ស ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តកំពង់ចាម មានសិទ្ធរស់នៅមូលដ្ឋាន ឬស្រុកកំណើត និងត្រឡប់ទៅជួបជុំគ្រួសារប្រកបរបរជាប្រជាពលរដ្ឋធម្មតា ។

សូមបញ្ជាក់ជូនថា ជនខាងលើត្រូវបាននាយប៉ុស្តិ៍ចុះឈ្មោះចូលក្នុងសៀវភៅបញ្ជីគ្រប់គ្រងមុខសញ្ញាប្លន់ និងប្រើប្រាស់គ្រឿងញៀនរួចរាល់ និងឲ្យត្រឡប់ទៅគេហដ្ឋាននៅភូមិឆ្ងរកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕ ដោយ ៖ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print