ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៩ U-13 &U-16

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិបានប្រារព្ធ​​​​​ពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ (BELTEI CHAMPIONS TROPHY 2019)ដែលមានក្រុមប្រកួត U-13 ចំនួន ១៩ និងU-16 ចំនួន ១៧ក្រុម មកពីសាលា ប៊ែលធី ទាំង ១៩សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រ ចំនួនជាង ៥.៦២៩នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមអធិបតីភាព លោក​ លី​ ឆេង​ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ ​ និង​លោក​ស្រី។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថាៈ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ (BELTEI CHAMPIONS TROPHY 2019) នេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការពង្រឹងលើវិស័យកីឡាគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះ ទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។
​សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ៤ប្រភេទ រួមមាន៖

១-អប់រំកាយ​​សម្រាប់សិស្សថ្នាក់ទី១-៦​
២-កីឡា តៃក្វាន់ដូ ​​សម្រាប់សិស្សថ្នាក់ទី៧&៨
៣-កីឡា Futsal (U-13)​សម្រាប់សិស្សថ្នាក់ទី៧&៨​​
៤-កីឡា Futsal (U-16)​សម្រាប់សិស្សថ្នាក់ទី១០&១១
ក្រុមកីឡាករដែលទទួលបានជ័យលាភី ជើងឯកពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ ចែកចេញជា ២ក្រុម គឺ ក្រុមU-13 និង ក្រុម U-16 នឹងទទួលរង្វាន់ ដូចខាងក្រោម ៖
​+ ក្រុមជើងឯក (The Winner)
• ពានរង្វាន់ជើងឯកសាលា ប៊ែលធី អន្តរជាតិ
• មេដាយមាស
• ថវិកាចំនួន 3,000,000 រៀល
​+ ក្រុមជើងឯករង (Runner-up)
• មេដាយប្រាក់
• ថវិកាចំនួន 2,000,000 រៀល
​+ ក្រុមលេខ ៣
• មេដាយសំរិទ្ធ
• ថវិកាចំនួន 1,000,000 រៀល
+ ក្រុមគំរូ (Fair Play Team)
• ថវិកាចំនួន 500,000 រៀល
ចំណែកឯក្រុមកីឡាករ ទាំង ២៨ក្រុម ដែលមិនបានជាប់ជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្ត ក្នុង ១ក្រុម 200,000រៀលផងដែរ។
ក្នុងឱកាសនោះផងដែរ លោក បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។ លោក
បណ្ឌិត ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ ក្រុមកីឡាករទាំង ៣៦ក្រុម ឲ្យប្រកួតជាមួយគ្នា តាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកប​ដោយឆន្ទៈ​មុត​មាំ​ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះ ជាលក្ខណៈគ្រួសារប៊ែលធី បើទោះបី ឈ្នះ ឬចាញ់ ក៏នៅតែជាគ្រួសារប៊ែលធីដែរ។ លោក បណ្ឌិត ក៏បានជូនពរដល់ក្មួយៗកីឡាករតាមក្រុមនីមួយៗ ទទួលបានជោគជ័យ ក្នុងការ​ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩នាពេលនេះផងដែរ។
បន្ទាប់មក លោក បណ្ឌិតប្រធានគណៈអធិបតី បានប្រគល់បាល់ជូនក្រុមអាជ្ញាកណ្តាល ជានិមិត្តរូប នៃការបើកកម្មវិធីប្រកួតបាល់ទាត់ U-13 និងU-16។
សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង ១៩សាខា ថ្នាក់ចំណេះទូទៅ ឆមាសទី២ ចូលរៀនថ្ងៃទី ១៨ មីនា ២០១៩ និង ថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី ០៤មីនា ២០១៩ បង់ថ្លៃសិក្សា ១វគ្គ ផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត ផងដែរ៕

...


ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print