ខេត្តរតនគិរី៖ តារាកំប្លែងល្បីឈ្មោះពីររូបគឺ នាយ កុយ និង នាយ ក្រិន បាន រងរបួស ធ្ងន់ នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នៅលើ ផ្លូវ លេខ ៧៣ ភូមិ
ថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោងជិត ៦ ព្រឹកថ្ងៃទី ២០ ខែមករា នេះ ។ តារាកំប្លែងទាំងពីរនាក់ធ្វើដំណើរ ពី ខេត្តរតនគិរី ឆ្ពោះរាជធានីភ្នំពេញ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដោយរថយន្ដ បែកកង់រេ ទៅបុកដើមឈើ បណ្តាលអោយ រថយន្ត ខូចខាតក្បាលខាងមុខ និង ផ្នែកចំហៀង ផ្នែកស្តាំ ។ ចំណែក នាយកុយ និង នាយក្រិន បានរងរបួស បញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យប៉ុន្តែ មិន ប៉ះពាល់ដល់ អាយុជីវិតនោះទេ ។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស) ។ទិសដៅ រថយន្ត បើកបរពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បែកកង់រេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង។ ករណីនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងទេ៕
ដោយ៖ វឌ្ឍនា