ចួលរួមរំលែកទុក្ខគ្រូសិល្បៈ អ្នកស្រី គង់ ណារី បានទទួលមរណភាពហើយ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងដ៏ក្រៀមក្រំសម្រាប់សិល្បករនោះគឺ សាស្រ្តាចារ្យអក្សរសាស្រ្ត​ខ្មែរ និងអ្នកបង្ហាត់សិល្បៈគឺ​អ្នក​គ្រូ គង់ ណារី បានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង ១រសៀល ថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យ លោកសង្ឃ។ សពអ្នកគ្រូគង់ណារី នឹងយកទៅតម្កល់នៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អ្នកគ្រូ គង់ ណារី លែងដឹងខ្លួនហើយក្រោយពីស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យព្រះកុសុមៈអស់ជាច្រើនខែព្រោះតែជំងឺក្រិនថ្លើម និងដុះសាច់កាចនោះ។ ស្ថានភាពនេះបានបង្កឲ្យមានការព្រួបារម្ភខ្លាំងសម្រាប់សាច់ញាតិ និងអ្នកសិល្បៈហើយអ្វីដែលគួរឲ្យសោកស្តាយគឺពេលនេះអ្នកគ្រូទទួលមរណភាពទៅហើយ។
សូមបញ្ជាក់ថា អ្នកស្រី គង់ ណារី បច្ចុប្បន្នមានវ័យ៦៥ឆ្នាំ ដែលជាគ្រូបង្ហាត់ចម្រៀងដ៏ល្បីមួយរូប នាពេលអតីតកាល បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្នុងដំណាក់កាលធ្លាក់ខ្លួនឈឺនោះ ក៏មានថ្នាក់ដឹកនាំ សិល្បករ សិល្បការិនីមួយចំនួន បានទៅសួរសុខទុក្ខ និងឧបត្ថម្ភអំណោយផងដែរ។ អ្នកគ្រួ គង់ ណារី គឺជាសាស្ត្រាចារ្យអក្សរសាស្ត្រ និងសិល្បៈដែលធ្លាប់បណ្តុះបណ្តាលសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនផងដែរ។ កន្លងមកអ្នកគ្រូក៏ទទួលបានជំនួយជាបន្តបន្ទាប់ពីសប្បុរសជននានា ពិសេសពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print