លោក​ ប្រាក់​ សុខុន​ ៖ កម្ពុជា​មិន​ដោះដូរ​អធិបតេយ្យ​ជាតិ​ ដេីម្បី​ជំនួយ​ជា​ដាច់​ខាត​

ចែករំលែក៖

ប្រទេសថៃ៖​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ប្រកាស​យ៉ាង​មុតមាំ​ ថា​ កម្ពុជា​នឹង​មិន​ដោះដូរ​អធិបតេយ្យ​ជាតិ​ ដេីម្បី​ជំនួយ​ជា​ដាច់​ខាត​ កម្ពុជា​បាន​ឆ្លង​កាត់​ភាព​លំបាក​ពី​អតីតកាល​រួចហើយ​ ។

ការ​លេីក​ឡេីង​នេះ​ គឺ​ បាន​ធ្វើ​ឡើង​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ក្នុង​កិច្ចប្រជុំ​ចង្អៀត​ កាលពី​ថ្ងៃទី​១៧​-១៨​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​ខេត្ត​ឈៀងម៉ៃ​ ប្រទេស​ថៃ​ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការបរទេស​កម្ពុជា​ នៅ​ថ្ងៃទី​២០​ ខែ​មករា​ នេះ​ លោក​ ប្រាក់​ សុខុន​ ថ្លែង​ថា​ “សោកស្ដាយ​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​ ចំពោះ​ការ​ដាក់​ចេញ​នូវ​វិធានការ​ ការពារ​ចំពោះ​ ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ និង​ មីយ៉ាន់ម៉ា​”។

កិច្ចប្រជុំ​នេះ​ ក៏​បាន​កត់សម្គាល់​អំពី​ការ​ព្រួយបារម្ភ​ ចំពោះ​ការ​បិទ​មិន​ឱ្យ​ប្រេងដូង​របស់​ឥណ្ឌូណេស៊ី​ និង​ ម៉ាឡេស៊ី​ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ផងដែរ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print