រថយន្តឡិចស៊ីស បើកកៀររទេះលក់សាច់អាំងនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យអ្នកលក់សាច់អាំងរងរបួស

ចែករំលែក៖

ភ្នំពេញ: រថយន្តឡិចស៊ីស បើកកៀររទេះលក់សាច់អាំងនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យអ្នកលក់សាច់អាំង រងរបួសស្រាល ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត១១យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ លេខ១៥៦ កែងនិងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក​។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6552 ធ្វើដំណើរតាមផ្លូវលេខ១៥៦ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ បានបត់ស្ដាំជ្រុលកៀររទេះលក់សាច់អាំងដែលចតកែងចិញ្ចើមផ្លូវបណ្ដាលឲ្យធ្លាក់សាច់អាំងពេញផ្លូវ ហើយម្ចាស់រទេះលក់សាច់អាំងរងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្វមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តនិងរទេះសាច់អាំងទៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print