យុវជនម្នាក់ជិះម៉ូតូចេញពីស៊ីការពេលយប់ ជ្រុលបុកគូទគោយន្តកន្ត្រៃ បណ្តាលជង់ឈើស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ម៉ូតូបុកគោយន្ដកន្ត្រៃពីក្រោយក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង)  ហេតុការណ៏គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៧ នឹង១៥នាទី ថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៧-១០៨ ភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យបុរសម្នាក់ស្លាប់។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូម៉ាក SUZUKI Smash V ពណ៌ស-ខ្មៅ ផ្លាកលេខកណ្តាល 1M-0752 បើកបរដោយឈ្មោះ សាត គា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសិរីសាមគ្គីខាងជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។ចំណែកអ្នកបើកបរគោយន្ដកន្ត្រៃបានបើកគេចចេញពីកន្លែងកើតហេតុហើយបើកយកទៅចតចោលនៅផ្លូវលំ ឃុំកើតហេតុខាងលើ(អ្នកបើកបររត់គេចខ្លួន) ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកគោយន្ដកន្ត្រៃ រក្សាទុកនៅប៉ុស្តិ៍នគរបាលស្រឡៅរងចាំដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ ៖ ប៊ុនរិទ្ធី 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print