ខេត្តកំពង់ធំ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារម៉ូតូរឺម៉កដឹកចំបើងចំនួន០២គ្រឿងកំពុងតែបើកសុខៗស្រាប់តែសាំងបានស្រកចំក្បាលបូស៊ីបណ្ដាលមានអណ្ដាតភ្លើងឆាបឆេះម៉ូតូរាលដាលឆេះទាំងចំបើងខ្ទេចខ្ទី ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣:៣០នាទីថ្ងៃអាទិត្យ១៥កើតខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិត្រពាំងឈូក ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថាម្ចាស់ឈ្មោះ ជុំ ឡី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។ (មូលហេតុ: ម៉ូតូស្រក់សាំងប៉ះក្បាលប៊ូស៊ីឆ្លងភ្លើងបណ្តាលឲ្យរាលឆេះចំបើងនៅក្នុងរឺម៉ក)។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើចំនួន០៤ម៉ែត្រគុប រលត់ទាំងស្រុងមិនបណ្តាលឲ្យរងរបួសដល់មនុស្សនិងរាលឆេះបន្តទៅផ្ទះអ្នកជិតខាង៕ ប៊ុនរិទ្ធី