លោក ម៉ម ប៊ុននាង ធ្វើបុណ្យចម្រើនព្រះជន្ម និងទក្ខិណានុប្បទានចំពោះឧបាសិកា ឯម ជា យកបច្ច័យឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា បានចំនួនពីរមុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីកម្មវិធីបុណ្យប្រារព្ធធ្វើឡើងនៅវេលាម៉ោង១រសៀលថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ គេហដ្ឋានលេខ ២២២ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះនិមន្តព្រះសង្ឃគោចបិណ្ឌបាត្រចំនួន ១០៨អង្គ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងភរិយា ព្រមទាំងបុត្រ ជាមួយ លោក ធុល នាង និងភរិយា ព្រមទាំងបុត្រ នឹងរៀបចំធ្វើពិធីបុណ្យចម្រើនព្រះជន្ម និងទក្ខិណានុប្បទានចំពោះឧបាសិកា ឯម ជា ដែលមានព្រះជន្ម៨៧ ឈានចូល ៨៨ឆ្នាំ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ លោកតា កុក ម៉ន ,លោកយាយ យ៉ុយ ញឹម ,លោកតា អ៊ុក ធុល ,លោកតា យ៉ៃ សុិនឌី ,លោកយាយ អែម យ៉ុន ,និងប្អូនប្រុស-បងប្រុស ធុល និល ព្រមទាំងញាតិការទាំងប្រាំពីរសន្តាន រួចមកនោះ។
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងភរិយា ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លាប្រកបដោយចិត្តសប្បុរស បរិច្ឆាគចែកជូនជាថវិកា ដល់តាជី យាយយី បងប្អូនប្រជាជនជាច្រើននាក់ផងដែរ។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា មានប្រសាសន៍ថា៖ ដោយឡែកបច្ច័យដែលបានមកពីការធ្វើបុណ្យចម្រើនព្រះជន្ម បុណ្យចម្រើនព្រះជន្ម និងទក្ខិណានុប្បទានចំពោះឧបាសិកា ឯម ជា គឺលោកនិងក្រុមគ្រួសារ ត្រូវយកបច្ច័យទាំងនោះទៅឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃខែឆ្នាំដដែលនេះ មានចំនួនពីរមុឺនដុល្លារ។ លោកបានបន្តថា៖
តាមរយះលោកសូមគោរពអញ្ជើញភ្ញៀវក្នុងកម្មវិធីបុណ្យនេះ គឺមានភ្ញៀវកិត្តិយស ជាលោក លោកស្រី អ្នកនាងកញ្ញា បងប្អូនញាតិមិត្ត និងពុទ្ធបរិស័ទជិតឆ្ងាយដ៏ច្រើនបានអញ្ជើញ ក្នុងពិធីបុណ្យយ៉ាងអធិកអធម និងទទួលអនុមោទនា នូវផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនទាំងអស់គ្នាប្រកបដោយបរិយាកាសថ្លៃថ្លាបំផុត៕ ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print