ខេម ត្រៀមដើរចេញពីផលិតកម្មថោនក្រោយធ្លាយរឿងអន់ចិត្ត

ចែករំលែក៖

​ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន លោក ខេម ត្រូវបានគេទម្លាយថាត្រៀមវេចបង្វិចដើរចេញពីផលិតកម្មថោន។ ដំណឹងដើរចេញនេះស្របពេលដែលមានការទម្លាយថាតារាចម្រៀងរូបនេះអាក់អន់ស្រពន់ចិត្តនឹងផលិតកម្មថោនរឿងមិនចយកចិត្តទុកដាក់ចំពោះរូបលោក។

ប្រភពពីអ្នកផលិតកម្មវិធីទូរទស្សន៍ម្នាក់បានលើកឡើងថា តារាចម្រៀងខេម ដែលឈរជើងមិនតិចជាង១០ឆ្នាំនៅផលិតកម្មថោននោះគ្រោងចាកចេញពីផលិតកម្មមួយនេះហើយ។ ចាកចេញព្រោះតែតារាចម្រៀងរូបនេះមិនសប្បាយចិត្តនឹងការមិនយកចិត្តទុកដាក់លើការផលិតបទចម្រៀងរបស់លោកដើម្បីបំពេញចិត្តអ្នកគាំទ្រ។

ទន្ទឹមនឹងការទម្លាយនេះក៏ស្របពេលដែលតារាចម្រៀងរូបនេះបង្ហោះសាខ្លីមួយនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់របស់លោកដែលលោកបានរៀបរាប់ថា” ពេលខ្ញុំ​នៅ​ អ្នក​មិន​ថែ​រ​ក្សា តែបើខ្ញុំ​សំរេ​ច​ថា​ចាក​ចេញ​ហើយ​មិន​បាច់​បញ្ជូន​អ្នក​ណាម​កនិ​យាយ​និងខ្ញុំ​ទេ ។ បាយមួ​យ​គ្រាប់ខ្ញុំ​ញាំ​មួយ​ជីវិត​តែបើ​បាយមួ​យ​ចាន​អោយខ្ញុំ​ហើយ​មើលងាយ​ខ្ញុំ​វិញ បាយមួ​យ​គ្រាប់​ក៏​អាច​ធ្វើ​អោយខ្ញុំ​ឆ្អែត​ដែរអស់​ចិត្ត ដល់​ម៉ោង​ហើយ”។

បើទោះបីជាតារាចម្រៀងរូបនេះមិនបានបញ្ជាក់ច្បាស់អំពីការសំដៅទៅលើផលិតកម្ម ប៉ុន្តែប្រភពដដែលខាងលើអះអាងថា គឺខេម ឆ្អែតចិត្តនឹងផលិតកម្មដែលមិនបានសម្រួលនិងបញ្ចេញបទចម្រៀងមួយចំនួន ពិសេសមិនចង់បញ្ចេញការសម្តែងក្នុងបទចម្រៀងថ្មីរបស់លោកជាដើម។ ទោះជាយ៉ាងណាមិនទាន់មានការអះអាងទេថាតើតារាចម្រៀងរូបនេះនឹងចូលជ្រកក្រោមផលិតកម្មណាមួយថ្មីនៅឡើយ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីផលិតកម្មថោន និងតារាចម្រៀងខេម បាននៅឡើយ។ ប៉ុន្តែប្រភពខាងលើបញ្ជាក់ដែរថា ដំណឹងនៃគម្រោងចុះចោលផលិតកម្មថោនដែល ផុតកិច្ចសន្យាជាង៦ឆ្នាំមកហើយនោះ បានលេចលឺដល់ផលិតកម្មធំៗមួយចំនួនដែលចង់បានតារាចម្រៀងរូបនេះដូចជាផលិតកម្មហង្សមាស និងផលិតកម្មសាន់ដេជាដើម។

ទោះជាយ៉ាងណាប្រសិនបើតារាចម្រៀងរូបនេះសម្រេចចិត្តចាកចេញពីផលិតកម្មថោនមែន ផលិតកម្មមួយនេះនឹងបាត់បង់តារាចម្រៀងល្បីឈ្មោះដែលប្រៀបបាននឹងគ្រាប់ពេជ្រមួយគ្រាប់មិនខុសពីផលិតកម្មសាន់ដេបានបាត់បង់តារាចម្រៀងខេមរៈ សិរីមន្តនោះទេ ហើយប្រសិនបើខេម សម្រេចចិត្តចូលផលិតកម្មហង្សមាសមែននោះក៏នឹងក្លាយជាសង្វៀនប្រកួតប្រជែងដ៏ធំមួយក្នុងផលិតកម្មហង្សមាសដែលប្រមូលផ្តុំដោយជើងខ្លាំងជាច្រើន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print