ខឹងគេញ៉េសង្សារខ្លួន ចេញក្រៅវាយគេមិនឈ្នះ ហៅបក្ខពួកមកជួយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការដេញប្រភិតចាប់ប្រភីងបានយុវជនពីរនាក់ក្នុងចំណោមកប្ខពួកជាច្រើននាក់ក្រោយពីបានបង្កហិង្សាវាយគ្នានៅនិងមុខហ្សូក ក្លឹប កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខ ក្លឹបកម្សានហ្សូក ក្លឹប តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវជនទាំងពីរនាក់ទី១៖អ្នករួមដំណើរ មានឈ្មោះ  ប៉ុន សុភាព​  ភេទប្រុសអាយុ២០ មុខរបររោងចក្រនៅម្តុំចោមចៅ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ។ទី២៖ជាម្ចាស់ម៉ូតូ ​មានឈ្មោះ ត្រអែម ពុទធារុណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្តដឹកចិននៅម្តុំស្តុបណតប្រីត ស្នាក់ក្រោយផ្សារពោធិចិនតុង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ខេត្តតាកែវ។
តាមការៀបរាប់ពីយុវជនទាំងពីរនាក់បានឲ្យដឹងថាមុនកើតហេតុរូបគេមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងមកចូលក្លឹបហ្សូកដើម្បីរាំលេងសប្បាយខណះនោះក៍មានបក្ខពួកមួយក្រុមទៀតមកញ៉េស្រីរបស់ខ្លួនធ្វើឲ្យការខឹងសប្បាដាក់គ្នារៀងខ្លួនលុះដល់ម៉ោងកើតហេតុបាននាំគ្នាចេញមកក្រៅហើយបានកើតជាហិង្សាវាយគ្នាមួយប្រាវបង្កឲ្យមានរបួសស្រាលរៀងខ្លួនដោយមើលទៅសភាពមិនស្រួលនិងមានគ្នាតិចជាបក្ខពួកម្ខាងទៀតរូបគេបាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុទៅហៅបក្ខពួកគេមួយក្រុមមកទៀតដើម្បីមកជួយឲ្យទៅវាយបក្ខ ពួកម្ខាងទៀតដែលមានគ្នាច្រើន ស្រាប់តែជិះម៉ូតូមកដល់ពាក់កណ្តាលផ្លូវស្តុបផ្សារដីហុយ ក៍បានប្រទះនិងកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីល្បាតឃើញក៍បានធ្វើការប្រភិតចាប់ប្រភីង ដេញមកដល់ចំណុចអាកាសយានដ្ឋានអន្តរជាតិពោធិ​ចិនតុងខណ្ឌពោធិសែជ័យ ត្រូវបានកម្លាំងនគរបាលឃាតុខ្កួនបានរួបគេពីរនាក់រួមនិងម៉ូតូមួយគ្រឿងម៉ាកហុងដា​ឌ្រីមសង់ស៊េរី០១៦ពណ៌ក្រហមបិតតែម០១៩ពាក់ស្លាកលេខភ្នំពេញ1FP-5057ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ។ចំណែកបក្ខពួករបស់ពួកគេមួយក្រុមទៀតនាំគ្នាបើកម៉ូតូគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នយុវជនទាំងពីនាក់ត្រូវបានសមត្ថកិច្ចធ្វើតេស្តរកសារធាតុញៀនក្រោយពីបានធ្វើតេស្តរកសារធាតុរួចមកឈ្មោះប៉ុន សុភាពមានសារធាតុញៀនជាប់ខ្លួនត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្នដើម្បីចាត់ការទៅតាម​និតិ​វិធីច្បាប់។ចំណែកឈ្មោះ ត្រអែម ពុទធារុណ​មិនមានសារធាតុជាប់ខ្លួនត្រូវបានសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញរួមនិងម៉ូតូមួយគ្រឿងផងដែរ ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print