តុលាការ​កាត់ទោស​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ ករណី​សម្លាប់​ស្រី​កំណាន់​ ចេវ​ សុវឌ្ឍនា​

ចែករំលែក៖

ភ្នំពេញ ៖ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៣​ ខែ​មករា​ នេះ ​​លេីក​យក​សំណុំរឿង​ លោក​ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​ បក្ខពួក​៣នាក់​ មក​ជំនុំជម្រះ​ ករណី​សម្លាប់​ស្រី​កំណាន់​ ចេវ​ សុវឌ្ឍនា​ ដោយ​មាន​លោក​ហម​ ម៉េង​សែ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ។

លោក​ ឡាយ​ វណ្ណៈ​ ,​ លោក​ ឡាយ​ ណារិទ្ធ​ អតីត​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ ត្រូវ​ជា​បងប្រុស​បង្កើត​លោក​ឡាយ​ វណ្ណៈ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

បទ​ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។

ដោយ​ឡែក​ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៣ឆ្នាំ​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print