ពិតជារីករាយ និងអបអរសាទរមែនទែន!! ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅ ខែកុម្ភៈនេះហើយ ដែលគ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណជាង ១៩០០លាន​ដុល្លារ ជ័យោភាពរីកចម្រើនរបស់កម្ពុជា 🇰🇭

ចែករំលែក៖

ភ្នំពេញ៖ គម្រោងនៃការស្ថាបនាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុនឹងចាប់ផ្តើមបើកការដ្ឋានស្ថាបនា នាអំឡុងខែកុម្ភៈ ឬ នៅដើមមីនា ឆ្នាំ ២០១៩នេះហើយ ហើយគ្រឿងចក្រ ដែលមានតម្លៃប្រមាណជាង ១០០លានដុល្លារ នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជា នៅបំណាច់ខែមករានេះហើយ ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូនឆ្នាំ ២០១៨ និង ទិសដៅការងារឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងបើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុងខែ​កុម្ភៈ ឬដើមខែ​មីនា ខាងមុខ​នេះ។ ហើយគ្រឿងចក្រ​ដែល​មាន​តម្លៃ​ប្រមាណជា ១០០លាន​ដុល្លារ នឹងត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា នៅដំណាច់ខែ​មករា​​នេះ ។ឯ​អ្នក​បច្ចេកទេស-វិស្វកម្ម​ចិនប្រហែល​២០០​នាក់ បាន​មកដល់កម្ពុជា​ហើយ ដើម្បី​ត្រៀម​បើក​ការដ្ឋានផ្លូវ​ល្បឿនលឿន​នេះ។
គួរបញ្ជាក់ផងដែរថា ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណជា ១៩០០លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោង​ផ្លូវ​ល្បឿនលឿន​នេះនឹងត្រូវ ឆ្លងកាត់ ​រាជធានី ​ខេត្តចំនួន៤ គឺមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពី និង ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ/សង្កាត់ និង ​១១០​ភូមិ។ ផ្លូវ​ល្បៀនលឿន​នេះ ក្រាល​​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (គិតរួម​ទាំង​ស្ពាន និង​លូ​ទាំងអស់) ហើយមាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥​ម៉ែត្រ) សងខាង ជាយផ្លូវ​កៅស៊ូ​២ (២x២,៥ម៉ែត្រ) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ ព្រម​ទាំង​មាន​ស្ពាន ៨៩​កន្លែង។ នៅលើផ្លូវល្បឿនលឿននេះ ​មាន​កន្លែង​​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង​ ស្ថានីយ​ប្រេង​ឥន្ធនៈ ៣​កន្លែង ហើយ​ក៏មាន​របង​អម​សងខាង​ផ្លូវនោះ​ដើម្បី​ការពារ​សត្វ​ពាហនៈ​ឆ្លងកាត់ផងដែរ ៕

...

ដោយ៖ សហការី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print