ស្រ្ដីម្នាក់ស្លាប់ដោយសារជនមិនស្គាល់អត្តសញ្ញាណចាក់ចំនួន៩កាំបិតនៅស្រុកស្ទោង 

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ស្រ្ដីវ័យចំណាស់ម្នាក់បានស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ដោយ អំពើឃាតកម្ម បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចាក់ជាច្រើនកាំបិតស្ទើរសុះសាច់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៧ ថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចវាលស្រែក្រោយផ្ទះជនរងគ្រោះប្រហែល ២០០ម៉ែត្រ ស្ថិតនៅភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកស្ទោងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឹស ធាន់ ភេទស្រី អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ដែលមានស្នាមមុខរបួសចំនួន៩កន្លែង ដោយសារ ឃាតក់មិនស្គាល់មុខចាក់នឹងកាំបិតមុខស្រួច ។

ករណីនេះកម្លាំងកងរាជអាវុធហត្ថស្រុកកំពុង់សហការណ៍និងកម្លាំងនគរបាលស្រុកដើម្បីស្រាវជ្រាវរកមុខសញ្ញហើយរហូតមកដល់ម៉ោងនេះសមត្ថកិច្ចពុំទាន់កំណត់មុខសញ្ញាបាន និងមិនទាន់ដឹងពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ៕ ដោយ ៖ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print