«ញ៉ាម» រួមភេទជាមួយក្មេងស្រី អាយុ១៤ឆ្នាំបាន៣ដង ណាត់ជួបលើកទី៤ ជាប់ខ្នោះបណ្តោយ

ចែករំលែក៖

ខេត្តកណ្តាល: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់​ខ្លួនកសាង​សំណុំរឿងតាមច្បាប់ក្នុងករណី​រំលោភសេព​សន្ថវ:​​ទៅលើក្មេង​ស្រីជាអនីតិជនអាយុ១៤ឆ្នាំ បានសម្រេចចំនួន៣ដង ហើយត្រូវក្រុមគ្រួសារជនរង​គ្រោះតាមដានដឹង​ឃាត់​ខ្លួនប្រគល់ឲ្យ​សមត្ថកិច្ចតែម្តង ។

មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង​នៅម៉ោង៦ព្រលប់ថ្ងៃអង្គារ ២ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈជនសង្ស័យរូបនេះណាត់ក្មេងស្រីបម្រុង រំលោភសេពសន្ថវៈម្តងទៀត។

មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ស៊ុ រស្មី ហៅយូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបកម្មករ មានទីលំនៅភូមិ-ឃុំ កន្លែងកើតហេតុខាងលើ ជាមួយក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំនេះដែរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊ុ រស្មី ហៅយូ បានសារភាពថា ខ្លួនគេពិតជា​បានរួមភេទជាមួយក្មេងស្រីរងគ្រោះបាន៣ដងប្រាកដមែន លុះលើកទី៤ ណាត់នាងមកជួបដើម្បីរួមភេទ ម្តងទៀត ក៏ត្រូវក្រុមគ្រួសារនាងចាប់បានប្រគល់ឲ្យសមត្ថកិច្ច តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់​តុលាការ​ចាត់​ការតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print