ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​ឃាត់ខ្លួន​មុខសញ្ញា​វាយ​ប្លន់​យក​ម៉ូតូ​

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ព្រៃ​ស​ បាន​សហការ​បង្ក្រាប​ជនសង្ស័យ​ប្រុស​ ស្រី​៣​នាក់​ ក្នុង​ករណី​វាយ​ប្លន់​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ កាល​វេលា​ម៉ោង​ ០៨​ និង​០០​នាទី​ ព្រឹក​ថ្ងៃ​ទី​៦​ ខែ​ឆ្នូ​ ឆ្នាំ​២០១៥​ ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ​បាន​ នៅ​ម្តុំ​ហាង​កាហ្វេ​មួយ​កន្លែង​ នៅ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ទីទុយ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

image1

​ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន​ ទី​១​ ឈ្មោះ​ នី​ និ​ត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ទី​២​ ឈ្មោះ​ សួង​ សុខ​នាង​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ស្រី្ត​ខារ៉ាអូខេ​ និង​ទី​៣​ ឈ្មោះ​ សិន​ រ៉ា​វី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ ដកហូត​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ ស្មាស់​ រី​វ៉ូ​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1D-1767​ និង​សម្ភារៈ​សម្រាប់​ធ្វើ​សកម្មភាព​ ម៉ា​ឡេ​ត​ ១​ ដើម​។​

​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ តែងតែ​ប្រើ​ល្បិច​ដោយ​អោយ​ស្ត្រី​ឈ្មោះ​ សួង​ សុខ​នាង​ ជួល​ម៉ូតូឌុប​ជិះ​ លុះ​មក​ដល់​កន្លែង​ស្ងាត់​ នាង​បានអោយ​ឈប់​ម៉ូតូ​រួច​ក៏​មាន​បក្ខពួក​វាយ​ពីក្រោយ​ខ្នង​អ្នក​ម៉ូតូឌុប​នោះ​ ដោយ​ប្រើ​ម៉ា​ឡេ​ត​ ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ជា​ច្រើន​ដង​ ។​

​ប្រភព​ដដែល​បន្ត​អោយ​ដឹង​ថា​ ជនសង្ស័យ​ទាំ​ ៣​នាក់​ គឺជា​មុខសញ្ញា​វាយ​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ជា​មុខសញ្ញា​វាយ​ប្លន់​យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​ កាលពី​ថ្ងៃ​ទី​២១​ និង​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ម្តុំ​ផ្លូវ​៣០​ម៉ែត្រ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ផង​ដែរ​។​

​ជន​ស​ង្ស​យ​ទាំង​៣​នាក់​ ក្រោយ​ពី​ឃាត់ខ្លួន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​បាន​នាំ​យក​កាន់​ទៅ​អធិការ​ដ្ឌា​ន​នគរបាល​ខណ្ឌដង្កោ​ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​បន្ថែម​ទៀត​ ៕​

image3

image2

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print