ដើមឆ្នាំ២០១៩ សិល្បករជួបរឿងរន្ធត់ និងក្តុកក្តួលខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ មានរឿងរ៉ាវជាច្រើនដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍ខ្លាំងចំពោះអ្នកសិល្បៈ ក្រោយពីពួកគេបានជួបបញ្ហាក្នុងជីវិតដែលមិននឹកស្មានដល់ រហូតដល់មានសិល្បករមួយចំនួនបានបាត់បង់ជីវិតបន្តបន្ទាប់គ្នា។
​យ៉ាងហោចណាស់មានសិល្បករ៤នាក់បានស្លាប់បាត់បង់ជីវិតចាប់តាំងពីដើមខែមករាឆ្នាំ២០១៩មក ខណៈដែលសិល្បករមួយចំនួនកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងសិល្បករមួយចំនួននូវតែដក់ជាប់នូវអារម្មណ៍សោកស្តាយ និងភ័យខ្លាច។
​នាយ សានម៉ៅ៖ ដើមខែមករាឆ្នាំនេះតារា​កំប្លែងធូ ចំរ៉ុងហៅនាយ សាន ម៉ៅ ​មាន​ស្ថាន​ភាព​ជំ​ងឺ​កាន់​តែ​ឈឺ​ធ្ងន់ រហូត​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​នៅនៅស្រុកអ៊ូប៊ុន​ប្រទេស​ថៃ។ ក្រុមគ្រួសារតារារូបនេះបានដាក់បញ្ចាំ​ប្លង់ផ្ទះដើម្បីដោះទ័ល ៕
អ្នកនាង​ស្វែង សុជាតា៖ ​តារា​សម្តែងស្វែង សុជាតាបានជួបរឿង​ក្តុកក្តួលនិងជួបទុក្ខធំក្រោយ​អ្នក​ម្តាយនាង​បាន​ទទួលមរណភាព កាលពីថ្ងៃទី០៦ ខែមករានេះ ដោយ​ជរាពាធ​​ ក្នុងជន្មាយុ ៨៣ឆ្នាំ៕
នាយក្តិប៖ ​តារា​កំប្លែង នាយ​ ក្ដឹប ត្រូវបានក្រុមគ្រួសារដឹកទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​កាលពីអំឡុងពាក់កណ្តាលខែនេះបន្ទាប់ពីស្ថានភាពជំងឺបេះដូង សួត តម្រងនោម ធ្វើទុក្ខខ្លាំងរួច​មក ​។ បញ្ហា​សម្រាប់​ក្រុម​គ្រួសារ​មួយ​នេះ ​កាន់​តែ​ជួប​ទុក្ខ​កាន់​​តែ​ខ្លាំង​បន្ថែម​ទៀត ​ដោយ​សារ​ខ្វះ​ថវិកា។ក្រុមគ្រួសារ​របស់​តារា​រូប​នេះ ​ប្រាប់​ថា ​ ជំ​ងឺ​របស់​លោក​ អាច​ចំណាយ​ដល់​ជាង​១ម៉ឺន​ដុល្លារ ក្នុង​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ ​ក្នុង​ខេត្ត​ អ៊ូ​ប៊ុន៕
សាស្ត្រាចារ្យ គង់ ណារី៖ សាស្ត្រាចារ្យបង្ហាត់ចម្រៀង គង់ ណារី បានទទួលមរណភាពនៅថ្ងៃ ទី២០ខែមករានេះដោយរោគាពាធក្នុងវ័យ ៦៥ឆ្នាំ បន្ទាប់ពីសម្រាកព្យាបាលជិត២ខែ នៅមន្ទីរពេទ្យព្រះកុសមៈ។សពរបស់សាស្ដ្រាចារ្យ ត្រូវបានបញ្ជូនទៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីតម្កល់និងរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមការចូលរួមយ៉ាងច្រើនកុះករពីអ្នកសិល្បៈ៕
រឿន សារ៉ាត់៖ មរណភាព​របស់​​តារា​សម្ដែង​ រឿន សា​រ៉ាត់ ​វ័យ២៣ឆ្នាំបាន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​តក់​ស្លុត​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​លោក​ទើប​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​​ មិន​ទាន់​បាន​ប៉ុន្មាន​ផង ​។ ​ដំណើរ​ដើម​ទងនៃការស្លាប់មិនត្រូវបានបញ្ជាក់លម្អិតនោះទេគ្រាន់តែសាច់ញាតិបញ្ជាក់ថាស្លាប់ដោយសារលង់ទឹកក្រោយពីដំណើរកម្សាន្តជាមួយតារាសម្តែងយូ នីស្កូនៅលើទឹកដីនៃខេត្តកំពត៕ ​
​លោក គង់ ចំរើន ៖ថ្មីៗនេះអ្នកចម្រៀង​តាម រោងការ ម្នាក់​ឈ្មោះ គង់ ចំរើន បាន​បាត់​បង់​ជីវិត​គួរ​ឲ្យ​សោក​ស្ដាយ​ចោល​កូន​ស្រី​២​នាក់ ក្រោយ​កើត​ជំងឺ​បេះដូង ហើយ​គ្មាន​ប្រាក់​ព្យាបាល ទុក​រហូត​ដល់​ស្លាប់​ខ្លួន។អ្នកសិល្បៈទម្លាយថាបញ្ហា​ធំ​បំផុត គឺ​លោក​មិន​មាន​ប្រាក់​សម្រាប់​មើល​ថែ​ខ្លួន​រក្សា​ជីវិត ទុក​មើល​ថែ​កូន​ស្រី​ទាំង​២​ឡើយ ទើប​ចេះ​តែ​ទុក​រហូត​ដល់​ជំងឺ​កំណាច​ឆក់​យក​ជីវិត​លោក​ទៅ​គ្មាន​ថ្ងៃ​វិល​ត្រឡប់៕
នាយកុយ និងនាយក្រិន៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ ​តារាកំប្លែង​នាយ កុយ និង​នាយ​ ក្រិន​បាន ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​រថ​យន្ត​បែក​កង់​ និង​បាន​រ៉េ​ចង្កួត​ទៅ​បុក​នឹង​ដើម​ឈើ។លោក ជួង ជី ហៅ​នាយកុយ បាន​រង​របួស​កែងដៃខាង​ស្តាំ ស្រាំឆ្អឹង និង​លោក ទេស សុជន ហៅ​នាក្រឹន គ្មាន​របួស ក្នុង​ករណីគ្រោះ​ថ្នាក់ចរាចរណ៍នេះ។
កញ្ញា ខេមរៈ ស្រីពៅ៖ មរណភាព​របស់​តារា​ចម្រៀង ខេមរៈ ស្រី​ពៅ ​​ប្អូនស្រី លោក ខេមរៈ សិរីមន្តកាលពីថ្ងៃទី២៥ខែមករានេះ​បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ក្តុក​ក្តួល​យ៉ាង​ខ្លាំងពេញផ្ទៃប្រទេស ​។ ​ម្ចាស់​បទ “​ជួប​ស្នេហ៍​ក្នុង​ពេល​ខូច​ចិត្ត​” បាន​បាត់​បង់​ជីវិត​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​​ក្រុម​គ្រួសារ​សម្រេច​ដឹក​យក​ទៅ​ព្យាបាល​នៅ​​ទី​នោះ ​។​ក្រុម​គ្រួសារ​​កំពុង​រៀប​ចំ​​ដឹក​យក​មក​ធ្វើបុណ្យនៅលើទឹកដីកំណើតនៃខេត្តកំពង់ចាម៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print