រថយន្ដធុនធំបើកឡើងចំណោតមិនរួចរអិលថយក្រោយប៉ះនិងរថយន្ដ៣គ្រឿងបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖រថយន្ដធុនធំបើកឡើងចំណោតមិនរួចរអិលថយក្រោយមកប៉ះនិងរថយន្ដចំនួន៣គ្រឿងបណ្ដាលឲ្យរងការខូចខាត ចំណែកឯម្ចាស់រថយន្ដរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៥០ នាទីយប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ត្រង់ចំនុចក្លោងទ្វារវត្តពោធិញ្ញាណ ផ្លូវបេតុងកែងនិងផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាពេលកើតហេតុរថយន្ដធុនធំក្បាលព៌ណសពាក់ស្លាកលេខព្រះសីហនុ 3A-0600 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងឡើងមកផ្លូវ៣៧១ លុះពេលមកដល់ចំណុចក្លោងទ្វារវត្តពោធិញ្ញាណដែលជាចំណុចផ្លូវចំណោត រថយន្ដបើកឡើងមិនរួចក៏រអិលថយក្រោយបណ្ដាលមកប៉ះនិងរថយន្ដចំនួន៣គ្រឿងដែលកំពុងបើកមកពីក្រោយបណ្ដាលឲ្យរងការខូចខាតទាំង៣គ្រឿងតែម្ដង ហើយក្នុងករណីគ្រោះថ្នាក់ចរាចរនេះដែរ មិនបណ្ដាលអោយមានអ្នករងរបួសទេ ចំណែកឯម្ចាស់រថយន្ដបង្កចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុខាងតំណាងរថយន្ដបង្កបានចុះមកដល់កន្លែងកើតហេតុធ្វើការដោះស្រាយជាមួយម្ចាស់ខូចខាតទាំង៣គ្រឿង ដោយព្រមចេញថ្លៃជួសជុលរថយន្ដខូចខាចទាំងអស់ដើម្បីបញ្ចប់រឿង៕សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print