ផ្លូវងងឹតរថយន្តស៊េរីទំនើបពន្លះរបាំងថ្មបាំងកាត់ទទឹងផ្លូវបាក់អស់៣កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងដោយផ្លូវងងឹងបានជ្រុលចង្កូតទៅបុករបាំងថ្មដាក់បាំងកាត់ទទឹងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន៣កង់រាយប៉ាយពេញផ្លូវរថយន្តបង្កខូចខាតផ្នែកខាងមុខទៅលេងរួចសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ស្ថិតនៅចំណុចខាងលិចផ្សារអុីអន២ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវបេតុងលេខ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺស័រពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-8286ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹតនិងជួសជុលបង្កប់ទុយោទឹកផងបានដាក់របាំងថ្មបាំងកាត់មួយចំហៀងផ្លូវបណ្តាលឲ្យបុកដាក់រាយប៉ាយពេញផ្លូវចំណែករថយន្តបង្កខូចខាតផ្នែកខាងយ៉ាងដំណំទៅមុខលេងរួច។រីឯម្ចាស់រថយន្តបង្ក បានឡើងជិះរថយន្តមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print