ភ្នំពេញ ៖ សីតុណ្ហភាពនឹងធ្លាក់ចុះមកនៅក្នុងរង្វង់១៧អង្សាសេ នៅតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ពិសេសជួរភ្នំដង រែក ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ នេះបើតាមក្រុមអ្នកព្យាករនៃក្រសួងធនធានទឹក និងឧតុ និយមឲ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ។
ក្រុមអ្នកព្យាករបានរកឃើញថា ជ្រលងសម្ពាធខ្ពស់បានបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែល លក្ខណៈបែបនេះនឹងបង្កឲ្យធាតុអាកាសនៅប្រទេសកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀត (ជាលើកទី២) ចាប់ពីថ្ងៃ ទី២៥ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ។
ការព្យាករបញ្ជាក់ទៀតថា សម្រាប់បណ្តារាជាធានី-ខេត្តដទៃទៀត សីតុណ្ហភាពនឹងធ្លាក់ចុះមកនៅក្នុងរង្វង់២០- ២២អង្សាសេ ។ ដោយឡែកលើកលែងតែបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រធាតុអាកាសមិនចុះត្រជាក់ទេ ។
នៅក្នុងសេចក្តីជូនដំណឹងតាមការព្យាករ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះផងដែរ ៕ ដោយ ៖ ជាយក្រុង