អកុសលម្លេះ!! បុរសម្នាក់ជិះម៉ូតូទាំងផ្លូវងងឹត ទៅបុករថយន្តកូរ៉េឈប់លេីចិញ្ចេីមផ្លូវពីក្រោយ បណ្ដាលឲ្យបាក់កស្លាប់យ៉ាងអាណោចអធម៌

ចែករំលែក៖

    ភ្នំពេញ៖​ បុរសម្នាក់បានជិះម៉ូតូចេញពីធ្វេីការសំណង់បំណងទៅផ្ទះស្រាប់តែជ្រុលទៅបុករថយន្តដែលចត​លេីចិញ្ចេីមផ្លូវទាំងស្ថានភាពងងឹតបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌​ កាលពីវេលាម៉ោង៨និង៣០នាទី​យប់​ ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខវត្តក្តីចាស់​ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
​       ជនរងគ្រោះ (សព) មានឈ្មោះញឹម ផន ភេទប្រុស  អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់​ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មានប្រពន្ធនិងកូនតូចមួយ។
       តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុេគបានឃេីញរថយន្តកូរ៉េមួយគ្រឿង ពណ៍​ខៀវ​   ពាក់ស្លាក់លេខភ្នំពេញ2Y-8042 ដឹកបន្លែធ្វេីដំណេីរ តាមបណ្តោយផ្លូវជាតិលេខ៦អា​ ក្នុងទិសដៅពី​កេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុក៏បានឈប់ដោយមិនបានដាក់សញ្ញានិងភ្លេីងនោះទេ ថែមទាំងទីតាំងមានស្ថានភាពងងឹតទៀតផង គ្រានោះស្រាប់តែជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ១២៥ ស៊េរី​២០១២ ពណ៌ខ្មៅ បិតពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BM-0973 ជិៈតាមបណ្តោយផ្លូវជាតិ៦A ទិសដៅកើតទៅលិចស្របទឹសគ្នាជាមួយរថយន្តខាងលើ មិនប្រយ័ត្នមេីលមិនឃេីញក៏បុក ចំកាងដែកខាងក្រោយបណ្តាលឲ្យបែកមួកសំណង់របស់គាត់ បាក់ក និងបាក់ដៃខាងឆ្វេងស្លាប់ភ្លាមៗតែម្តង។ ខណះនោះ តៃកុងរថយន្តមើលសភាព​មិនស្រួលបានបើក រថយន្តចេញពីកន្លែងកើតហេតុបាន ប្រហែល៣០០ម៉ែត្រទៅ៤០០ម៉ែត្រក៏ត្រូវបានប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។ មួយសន្ទុះក្រោយមកប្រពន្ធមកដល់ក៏យំស្រែករៀបរាប់ប្រាប់គេឯងគួរឲ្យអាសូរណាស់។
    ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសព សមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីតផងដែរ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print