ប្រធានាធិបតីដូណាលត្រាំនិងសភា ឈានដល់កិច្ចព្រមព្រៀងបើកទ្វារដ្ឋាភីបាល

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ ប្រធានាធិបតីអាមេរិកដូណាលត្រាំបានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ក្រោយពេលរដ្ឋាភិបាលរបស់លោក ឈានដល់កិច្ចព្រមព្រៀងបើកទ្វារដំណើរការរដ្ឋាភិបាល ឡើងវិញ​ក្រោយ បិទទ្វារអស់ជាងមួយខែកន្លងមក ។
លោកត្រាំបានយល់ព្រម ទៅលើច្បាប់​ចំណាយប្រាក់បណ្តោះអាសន្នដើម្បីបើកទ្វាដំណើរការរដ្ឋាភិបាល ​ដោយមិនមានប្រាក់សម្រាប់សាងសង់ជញ្ជាំងព្រំដែន ជាប់មិចស៊ីកូនោះឡើយ​។លោក ដូណាល់ ត្រាំ យល់ព្រមសម្រេចឲ្យបើកទ្វារដំណើរការវិញ បើទោះបីថា ការទាមទាររបស់ខ្លួនចំណាយទឹកប្រាក់៥,៧ពាន់លានដុល្លារ គ្មានការអនុម័តព្រមពៀងពីសភាគណបក្សប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ។
ការបិទទ្វាររដ្ឋាភិបាលដោយផ្នែកខ្លះរបស់អាមេរិក បានឈានចូលដល់ថ្ងៃទី៣៥ហើយ ៗធ្វើឲ្យបុគ្គលិក បម្រើការងារគ្រប់លំដាប់ថ្នាក់ ប្រមាណ៨០០,០០០នាក់ គ្មានប្រាក់បៀវត្សរ៍ ឬអត់ការងារធ្វើ បង្កជាភាពចលាចល និងការស្តីបន្ទោសទៅលើលោក ដូណាល់ ត្រាំដែលជាប្រមុខរដ្ឋាភិបាល ខណៈចេះតែ ចចេសរឹងរូសមិនព្រមបើកទ្វារដំណើរការ ដោយសារគម្រោងទាមទារចំណាយមូលនិធីសាងសង់ជញ្ជាំងព្រំដែន ជាប់ជាមួយមីស៊ីកូ ទប់ស្កាត់លំហូរចូលនៃជនអន្តោប្រវេសន៍មិនបានសម្រេច ។

គម្រោងសាងសង់ជញ្ជាំងព្រំដែននេះ ជាគោលនយោបាយអាទិភាពរបស់លោកដូណាល់ ត្រាំ កាលពីអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ។ លោកដូណាល់ ត្រាំ យល់ឃើញថា បញ្ហាសន្តិសុខរបស់អាមេរិក គឺអាស្រ័យទៅលើជញ្ជាំងព្រំដែនទាំងនេះ ។ ពីព្រោះថា ជនអន្តោប្រវេសន៍ដែលហូរចូលតាមព្រំដែនមិចស៊ីកូ មកទឹកដីអាមេរិកនោះ ភាគច្រើនអាចជាក្រុមភេរវកម្មបន្លំខ្លួន ចូលមកវាយប្រហារភេរវកម្មនៅក្នុងទឹកដីអាមេរិក ។ លោកត្រាំ ក៏គំរាមអនុវត្តច្បាប់គ្រាអាសន្ន ដើម្បីប្រើប្រាស់កញ្ចប់ថវិកា៥,៧ពាន់លាននោះសាង់សង់ព្រំដែនផងដែរ ។

លោកដូណាល់ ត្រាំ បានថ្លែងថា យើងគ្មានជម្រើសនោះទេ សម្រាប់សាងសង់របងជញ្ជាំងព្រំដែនដ៏រឹងមាំ ឬរបាំងដែកនោះ ។ ប៉ុន្តែប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀងប្រកបដោយយុត្តិធម៌ពីសភាទេនោះ រដ្ឋាភិបាលរបស់យើង នឹងបិទទ្វារម្តងទៀត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ៕

ដោយ៖ មែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print