វត្តមានត្រីយក្ស​ មួយ​ក្បាល ដែល​បង្ហាញ​ខ្លួន​នៅ​ដែន​សមុ​ទ្រ​ខ្មែរ​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលជាខ្លាំង​ដល់ភ្ញៀវ​ទេសចរ និងពលរដ្ឋខ្មែរ គួរបន្តអភិរក្សការពារ ត្រីដ៏កម្រប្រភេទនេះ​(មានវីដេអូ​)

ចែករំលែក៖

ខេត្តព្រះសីហនុ ៖​ ​វត្តមានត្រីយក្ស ​(ធំ)​ មួយ​ក្បាល ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សមុទ្រ​ខ្មែរ​ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ ភ្ញាក់ផ្អើល ​និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្រោយ​ពី​ពួក​គេ​ស្គាស់​ច្បាប់​ថា​ ត្រីយក្សនេះ ​ជា​ប្រភេទ​ត្រីស្លូត ​ហើយ​បាន​ហែល​តាម​លេង​ជា​មួយ​នោះ ព្រមទាំង​បាន​ថត​រូប​ជាមួយ​ផង​ដែរ កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង​ ៤​ រសៀល​ថ្ងៃសុក្រ ​៥​រោច​ ខែ​បុស្ស ​ឆ្នាំ​ច ​សំរឹទ្ធិស័ក ​ព.ស២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ២៥ ខែ​មករា​ គ.ស​២០១៩​ នៅ​តំបន់កោះ​កូន​ ស្ថិត​ក្នុង​សង្កាត់​/ក្រុ​ង​កោះរ៉ុង​សន្លឹម​ ខេត្ត​ព្រះសីហនុ​។

បើតាមប្រភព​ពី​សហគមន៍​នេសាទ ​និង​ប្រជាពលរដ្ឋ​រក​ស៊ី​ដឹក​ភ្ញៀវ​ទេសចរ ​មុជ​មើល​ផ្កា​ថ្ម ​នៅ​តំបន់​នោះ ​(កោះកូន ចន្លើ​កោះរ៉ុង​ និ​ងកោះ​រ៉ុង​សន្លឹម​) ​បានឃើញ​ត្រី​យ​ក្ស​នេះ ​ដំបូង​ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ភ័យ​ស្មាន​ថា ត្រីឆ្លាម​កំណាច ​! ប៉ុន្តែ​ដល់​ពេលវា​ បាន​បង្ហាញ​ខ្លួន​ច្បាស់​ភ្ញៀវ​ទេសចរ​បរទេស ​ដែល​ជិះ​ទូក​មុជទឹក​មើលផ្កាថ្ម​ ស្មៅ​សមុទ្រ​នៅ​ទី​នោះ​ ស្គាល់​ថា​ជា​ត្រីស្លូត ​គឺ​ត្រី​បាឡែន ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​ គេ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​ខ្លះ​ក៏​បាន​អុំទូក ​និង​ខ្លះ​ទៀត​បរទូក​ទៅតាម​មើល​ត្រី​នោះ​ ខ្លះ​ចុះហែ​ល​តាម​ និង​ថត​រូបជាមួយ​ផង​ដែរ​។

ជាមួយគ្នានេះដែរ លោក ​នេន ​ចំរើន​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ដ​ព្រះសីហនុ ​ប្រាប់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃនេះថា ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាសហគមន៍​នេសាទ​នៅ​តំបន់​នោះ ​គាត់​ក៏​បាន​ប្រាប់​ទៅ​សហគមន៍​ និង​ប្រជា​នេសាទ​ទាំងអស់ ​គឺ​ហាម​នេសាទ ​និង​យាយី​ទៅ​លើ​ត្រី​បាឡែន​នេះ​ដាច់​ខាត​ ព្រោះវាជា​ប្រភេទ​ត្រីកម្រ ​និង​ស្លូត​បូត​ណាស់ ​ដែល​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​នេសាទ ​ឬ​ចាប់​ឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print