អាជីវករ​រាប់រយ​នាក់​ លក់ដូរ​នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ​ ខេត្ដសៀមរាប​ តវ៉ា​ឲ្យ​ដោះស្រាយ​ពួក​គាត់​លក់​កន្លែង​ដើម​វិញ​

ចែករំលែក៖

​ខេត្ដសៀមរាប៖​ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូរ​ រាប់រយ​នាក់​ ក្នុង​ចំណោម​ជាង​មួយ​ពាន់​តូប​ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ដ​ផ្ដល់​ទីតាំង​លក់ដូរ​នៅ​កន្លែង​ចាស់​វិញ​។​ ក្រុម​អាជីវករ​ទាំងនោះ​ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ ថ្ងៃ​ទី​០៦​ខែធ្នូ​ឆ្នាំ​២០១៥​ នៅ​ខាង​មុខ​សាលាខេត្ដ​សៀមរាប​ ។

IMG_0422

​ក្រុម​អាជីវករ​លក់​មាន់​អាំង​នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ​បាន​ឲ្យ​ដឹង​នៅ​កន្លែង​ប្រមូលផ្ដុំ​ថា​ កាលពី​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា​កន្លង​មក​ អាជ្ញាធរ​ខេត្ដសៀមរាប​ បាន​ឲ្យ​អាជីវករ​សម្រាក​លក់ដូរ​ចំនួន​១០​ថ្ងៃ​ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ ដោយ​សន្យា​ផ្ដល់​ទីតាំង​លក់ដូរ​នៅ​កន្លែង​ដើម​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​៦​ខែធ្នូ​នេះ​ ប៉ុន្ដែ​បែ​ជា​ហាមឃាត់​ និង​ឲ្យ​ទៅ​លក់​នៅ​កន្លែង​ផ្សេង​ដែល​គ្មាន​ទីតាំង​ច្បាស់លាស់​ទៅ​វិញ​។​អា​ជីករ​បាន​បន្ដ​ទៀត​ថា​ ពួក​គាត់​មិន​ជំទាស់​នឹង​ការ​ផ្លាស់​ប្ដូរ​ទីតាំង​លក់ដូរ​ទេ​ ប៉ុន្ដែ​ត្រូវ​រៀបចំ​លក់​ថ្មី​នោះ​ឲ្យ​បាន​សមរម្យ​ និង​ទាមទារ​ឲ្យ​មាន​តូប​លក់ដូរ​ទំ​ហ៊ំ​ប៉ុនគ្នា​ ព្រោះ​ពួក​គាត់​បាន​បង់លុយ​ឲ្យ​អាជ្ញាធរ​រូ​ចរាល់​ហើយ​ ទាំង​ថ្លៃ​ភាស៊ី​អនាម័យ​សន្ដិសុខ​ជាដើម​។​

​ក្រុម​អាជីវករ​បាន​ឲ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា​ ការ​ហាមឃាត់​ពួក​គាត់​មិន​ឲ្យ​លក់ដូរ​ទីតាំង​ចាស់​នេះ​ ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​នោះ​ទេ​ ពោល​បណ្ដេញ​ភ្លាម​ ចេញ​សេចក្ដីជូនដំណឹង​ភ្លាម​។​ពួក​គាត់​ថា​ ចំណាត់​បែប​នេះ​ ធ្វើ​ឲ្យ​អាជីវករ​ដែល​លក់​ចំណីអាហារ​នៅ​សល់​ទំនិញ​និង​បណ្ដាល​ឲ្យ​ខូចគុណភាព​សន្ធឹកសន្ធាប់​ផង​ដែរ​ ព្រោះ​បាត់បង់​អតិថិជន​។​ពួក​គាត់​បន្ដ​ថា​ ចាប់ពី​ លោក​ សូ​ ប្លា​តុង​ ឡើង​អភិបាលក្រុង​សៀមរាប​ ពួក​គាត់​ជួប​បញ្ហា​លក់ដូរ​ជា​បន្ដបន្ទាប់​។​

​ករណី​នេះ​ អភិបាលក្រុង​សៀ​បរាប​លោក​ សូ​ ប្លា​តុង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ហាមឃាត់​មិន​ឲ្យ​អា​ជីករ​លក់ដូរ​កន្លែង​ដើម​នោះ​ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​សារមន្ទីរ​កូរ៉េ​ខាងជើង​ ហើយក៍​មិន​បាន​យក​លុយកាក់​ពី​អាជីវករ​ណា​ដែរ​។​ លោក​បាន​បន្ដ​ថា​ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​លក់ដូរ​វិញ​ចាប់​រង្វង់​មូល​ជិត​សារមន្ទីរ​សព្វទស្សន៍​អង្គរ​៣០០​ម៉ែត្រ​។​

​បើ​តាម​អាជីវករ​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា​កន្លង​ទៅ​ថ្មី​នេះ​ អាជ្ញាធរ​ខេត្ដសៀមរាប​ បាន​ឲ្យ​ក្រុម​អាជីវករ​មួយ​ចំនួន​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ ស្ថិត​នៅ​សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ផ្អាក​លក់ដូរ​រយៈពេល​១០​ថ្ងៃ​ ក្រោម​ហេតុផល​រៀបចំ​សណ្ដាប់​សាធារណៈ​ ខណៈ​អាជ្ញាធរ​ជាតិ​អប្សរា​បើក​សម្ភោ​ធ​សារមន្ទីរ​ក៉ូ​រ៉េ​ខាងជើង​ កាលពី​ថ្ងៃ​សុក្រ​ទី​៥​ចុង​ស​ប្ដា​ហ៍​មុន​ ៕​

IMG_0424

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print