មន្ត្រីភាពអសកម្មជាប្រធាន និងមន្ត្រីស្ថានីយជញ្ជីងខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងបន្ទាយមានជ័យ ត្រូវបានដកតំណែង

ចែករំលែក៖

ភ្នំពេញ ៖ ប្រធាន និងមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តចំនួន៣រូប ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  រដ្ឋ មន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន សម្រេចដកតំណែង ពាក់ព័ន្ធភាពអសកម្មក្នុងការងារ ប៉ះពាល់ដល់មុខ មាត់ក្រសួង ក៏ដូចជារដ្ឋាភិបាល ។​ ក្នុងនោះគឺនៅស្ថានីយជញ្ជីងថ្លឹងរថយន្តខេត្តកំពង់ស្ពឺ ,ស្ទឹងត្រែង និងខេត្ត បន្ទាយមានជ័យ ។

នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ អង្គភាពនគរដ្រេហ្គន http://nkdnews.com/ បានទទួលសេចក្តីប្រកាសកែសម្រួលជាផ្លូវការពី លោកទេសរដ្ឋមន្ត្រី ក្នុងនោះបានបញ្ជាក់ថា លោក ឌី ចាន់ណារិត ត្រូវបានតែងតាំងជាប្រធានជញ្ជីងស្ថានីយ អចល័តរាជានុកូល-ខេត្តស្ទឹងត្រែង , លោក សុក ហ៊ុយឈាង ត្រូវបានតែងតាំងជាប្រធានស្ថានីយជញ្ជីងអចល័ត  ត្រពាំងថ្លុង ខេត្តកំពង់ស្ពឺ និងលោក ប៉ាល់ សុមេជា ត្រូវបានតែងតាំងជាជញ្ជីងអចល័តកូនដំរីខេត្តបន្តាយមាន ជ័យ ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាល់ ចន្ទតារា បានឲ្យដឹងថា ប្រធានស្ថានីយជញ្ជីង ចាស់ ដែលត្រូវបានដកចេញ មិនត្រូវបានតែងតាំងឲ្យទៅកាន់តួនាទីអ្វីផ្សេងនោះឡើយ ដោយពួកគាត់ទុកឲ្យនៅ ទំនេរក្នុងតួនាទីនៅឡើយ ករណីភាពអសកម្មការងារ ។​

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូនបានថ្លែងប្រាប់ក្រុមអ្នកកាសែតយ៉ាងដូច្នេះថា «ករណីរឿងជញ្ជីងថ្លឹងរថយន្តនេះ សុទ្ធតែជារឿងដែលត្រូវ ឈឺក្បាល ហើយធ្វើឲ្យមុខមាត់ប្រទេសជាតិ រាជរដ្ឋាភិបាលក៏មិនល្អដែរ ដោយសារតែកន្លែងជញ្ជីងនេះ ចេះតែ មានបញ្ហាមិនចេះឈប់ ។ ដូច្នេះ ការដកតំណែងនេះគឺជាដំណាក់កាលទី១ ហើយក៏បន្តធ្វើជាបន្តបន្ទាប់ទៀត» ។

លោកទេសរដ្ឋមន្ត្រីបន្តថា ចាប់ពីពេលនេះទៅ ក្រសួងនឹងចាត់វិធានការក្តៅ មិនទុកឲ្យខូចមុខមាត់ប្រទេសជាតិ និងរដ្ឋាភិបាលបន្តទៀតនោះទេ ព្រោះកំហុសបែបនេះច្រើនដងពេកហើយ ។

មន្ត្រីបានលើកឡើងផងដែរថា កាលពីមុន មន្ត្រីស្ថានីយថ្លឹងរថយន្តធ្លាប់ធ្វើការដោះដូរចំនួន១៥ស្ថានីយម្តងរួច មកហើយ ដែលលោកទេសរដ្ឋមន្ត្រីយល់ឃើញថា អ្នកថ្មីអាចប្រសើរជាងមន្ត្រីចាស់ ផ្ទុយទៅវិញរឿងជញ្ជីងនេះ ចេះតែកើតមិនចេះចប់ ទើបឈានដល់ការដកមន្ត្រី៣រូប នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ៕ ដោយ ៖ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print