ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ឡាយ វិឡូ មេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដឹកនាំកងកម្លាំង បន្តចុះធ្វើការបង្រ្កាបការប្រមូល និងដឹកជញ្ជូនខិតអនុញាតិ នៅស្រុកវាលវែង។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃអង្អារ៍ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអូរល័ក្ខមាស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិខាងលើបង្ហើបថា ជាលទ្ធផល៖ កម្លាំងដកហូតនូវវត្ថុតាងឈើអាជ្រុងសន្និធិ និងដឹកជញ្ជូនចំនួន ៥កំណាត់ ឈើប្រភេទ(រាជកុល)ចំនួន ៧កំណាត់ ស្មើនឹងចំនួន ៧,៤២៥ម៉ែត្រត្រីគុណ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា វត្ថុតាងឈើអាជ្រុងប្រភេទ(រាជកុល)ចំនួន ៥កំណាត់ ស្មើនឹងចំនួន ៥៧,៤២៥ម៉ែត្រត្រីគុណ បានប្រគល់ទទួលឲ្យមន្រ្តីបរិស្ថាន ស្នាក់ការឧទ្យាជាតិនុរក្សជួរភ្នំក្រវាញភាគក្រវាញ យកទៅរក្សាទុកជាបណ្ដោះអាសន្នរងចាំបន្តនីតិវិធី៕
ដោយ៖ បុឹមពិន