ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់កងទ័ពជើងទឹក។ សិក្ខាសាលានេះត្រូវបានដឹកនាំរៀបចំឡើងដោយ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្ដមសេនីយ៍ និងលោក ឧត្ដមនាវីជាច្រើនរូបទៀតដែលជាថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស), ព្រមទាំងថ្នាក់ដឹកនាំបញ្ជាការដ្ឋានប្រភេទទ័ព និងទ័ពជំនាញ រួមទាំងនាយនាវី នាយនាវីរង និងពលនាវិក សរុបចំនួន ៥៨៥រូប៕
ដោយ៖ សហការី