ឆាយ វីរៈយុទ្ធ ,ខាត់ សុឃីម និងមិត្តភ័ក្កិ ប្រកាសបើកជំនួញដីធ្លីតម្លៃជាង២លានដុល្លារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តារាចចម្រៀងលោក ឆាយ វីរៈយុទ្ធ ,តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម និងមិត្តភ័ក្កិនាងម្នាក់ បានចេញមុខប្រកាសចេញមុខរកស៊ីលក់គម្រោងដីឡូតិ៍តំបន់មួយនាខេត្តព្រះសីហនុ។ គម្រោងនេះត្រូវពួកគេបញ្ជាក់ថាចាយទុនប្រមាណជាង២លានដុល្លារអាមេរិក។
​បន្ទាប់ពីកំពូលតារាចម្រៀងល្បីៗនៅកម្ពុជាប្រកាសចេញមុខរកស៊ីលើកជំនាញអចលនទ្រព្យរួចមកពេលនេះ​​ ដល់វេនខាត់ សុឃីម និងឆាយ វីរៈយុទ្ធម្តង។ ពួកគេបានប្រកាសដឹងពីគម្រោងបើកសម្ពោធលក់ដីឡូតិ៍របស់ខ្លួនគួរឲ្យភ្ញាក់ផ្អើលនៅលើទឹកដីក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុលើទំហំជាង១០ហិកតា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន GM បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារជាច្រើននាក់ទៀត។
តារាចម្រៀង ឆាយ វិរៈយុទ្ធ បានប្រាប់ថា ទោះបីនេះជាការវិនិយោគលើកដំបូងក្នុងវិស័យអចលនទ្រព្យក៏ពិតមែន ប៉ុន្តែលោករំពឹងថា នឹងទទួលជោគជ័យ ព្រោះបច្ចុប្បន្ននេះលោកបានមើលឃើញថា ទីផ្សារទិញលក់ដី គឺមានសន្ទុះខ្លាំងក្លាស្ទើរមិនគួរឲ្យជឿ។ ទីតាំងដែលលោកបានបោះទុនវិនិយោគនេះ គឺជាទីតាំងល្អ ជាតំបន់អភិវឌ្ឍន៍ និងមានឱកាសចំណេញខ្ពស់សម្រាប់បងប្អូនអតិថិជនទិញបន្ត។តារាចម្រៀង រូបនេះបានថ្លែងបន្តទៀតថា ជំនួញលើវិស័យអចលនទ្រព្យលើកដំបូងនេះ មិនប៉ះពាល់ដល់ការងារសិល្បៈរបស់លោកឡើយ។ លោកក៏ចង់ឲ្យអ្នកសិល្បៈរួមអាជីពទាំងអស់ ប្រសិនបើមានឱកាសអាចងាកមកចាប់ជំនួញលើដីធ្លីដូចរូបលោកក៏បាន ព្រោះនេះពេលវេលារកប្រាក់ចំណូលបន្ថែម បន្ទាប់ពីការងារសិល្បៈ។
ចំណែកដៃគូលោកវិញ អ្នកនាង ខាត់ សុឃីម បាននិយាយថា គម្រោងដីឡូតិ៍ដែលអ្នកនាងប្រកាសបើកលក់នេះ មិនមែនអ្នកនាងគ្រាន់តែឈរឈ្មោះដើម្បីយកផលចំណេញនោះទេ ពោលគឺអ្នកនាងបោះទុនទិញដូរជាមួយតែម្ដង ដោយអ្នកនាងមានហ៊ុន២៥ភាគរយ លោក ឆាយ វិរៈយុទ្ធ ២៥ភាគរយ និងក្រុមហ៊ុន GM ដែលមានបទពិសោធន៍ពុះលក់ដីឡូតិ៍លក់ជាយូរមកហើយ មានហ៊ុន៥០ភាគរយ។ អ្នកនាងខ្លួនមិនធ្លាប់ស្រមៃថា បានក្លាយជាម្ចាស់គម្រោងពុះដីឡូតិ៍លក់ជាទ្រង់ទ្រាយធំបែបនេះ ពីមុនមកទេ ដោយអ្នកនាងប្រកាសថា ទំហំដី៥ គុណ២០ ដែលបានដាក់លក់ គឺជាគម្រោងមួយដ៏ប្រសើរ សម្រាប់អ្នកចង់វិនិយោគលើវិស័យដីធ្លី ហើយសមល្មមសម្រាប់អ្នកមានធនធានមធ្យម។

បើតាមលោក ហ្គានី ម្ចាស់ភាគហ៊ុនធំបានបញ្ជាក់ថាគម្រោងវិនិយោគ​លើ​ដី​នេះទំហំ​ជាង ១០ហិកតា ស្មើ​នឹងជាង ៧០០ឡូតិ៍។ ដោយ​ឡែក​ទុន​វិនិយោគ​លើ​គម្រោង​នេះ ដល់​ទៅ​ជាង​២លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។ ទន្ទឹម​នឹង​ដំណើរ​គម្រោង​ដំបូង ពួក​នាង គ៏​បាន​រៀប​គម្រោង​ទី​២​បណ្ដើរ​ៗ​ទៀត​ហើយ ក្រោយ​ពី​គម្រោង​ទី​១ចាប់​ផ្ដើម​មាន​ផ្លែ​ផ្កា​ទៅ​ហើយ៕​ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print