អាវុធហត្ថខណ្ឌព្រែកព្នៅចុះចាប់មុខសញ្ញាចោរឆក់បានជាបន្តបន្ទាប់ ក្រោយទួលពាក្យបណ្តឹងពីជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យប្រុសស្រីចំនួន៧នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រេច។
ហេតុការណ៍នេះបានកើតមានឡើងកាលពី០២រសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០១៩នៅទីបញ្ជារការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ផូ សារុំភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិស្លាបលែងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺលេខទូរស័ព្ទ 0 7179 74 999ជាជនរងគ្រោះបានប្ដឹងជនសង្ស័យ២នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) កាលពីវេលាម៉ោង ២និង ១០ នាទីថ្ងៃទី ៣០ខែ មករាឆ្នាំ២០១៩នៅលើវិថីឈ្នះឈ្នះភូមិកប់ស្រូវតូចសង្កាត់គោករកាខ័ណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ក្រោយពីទទួលពាក្យបណ្ដឹងកំលាំងជំនាញក៏បានធ្វើការឆែកកាម៉េរ៉ាសុវត្ថិភាពនៅស្ថានីយ៍លក់ប្រេងតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះភូមិកប់ស្រូវតូចបានកំណត់មុខសញ្ញានិងស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន0៧ នាក់បន្តបន្ទាប់ផងដែរ។
ភ្លាមនោះកំលាំងអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជនសង្ស័យមួយនាក់នៅចំណុចលើផ្លូវមានឈ្នះឈ្នះភូមិត្រពាំងពោធិ៍សង្កាត់គោរកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
១-ឈ្មោះឈិន ឈី ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិព្រៃធំសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)នៅរសៀលថ្ងៃដដែល ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់នៅក្នុងផ្ទះសំណាក់លីហួរបន្ទប់លេខ៦ភូមិឡកំបោរ សង្កាត់ស្វាយប៉ាករ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ១-ឈ្មោះជាប៉ែតភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិកប់ស្រូវតូចសង្កាត់គោករកាខ័ណ្ឌព្រែកព្នៅរាជធានីភ្នំពេញពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)
២-ឈ្មោះកើត នាងស្រីអាយុ ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ភូមិឡកំបោរសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវរាជធានីភ្នំពេញពីបទពាក់ព័ន្ធអំពើលួចនិងប្រើប្រាស់គ្រឿងញៀន(ដោយសហការណ័ជាមួយការិយាលយ័ព្រហ្មទណ្ឌអ.ហរាជធានី នឹងឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ទៀតនៅផ្ទះសំណាក់ភ្នំមាសថ្មីបន្ទប់លេខ ៣ភូមិត្រពាំងរាំងសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ១ឈ្មោះវៃល័ក្ខភេទស្រី អាយុ២៥ឆ្នាំមុខរបរម៉ាស្សាកោសជប់ទីលំនៅមិនពិតប្រាកដពីបទពាក់ព័ន្ធអំពើលួចនិងនិងប្រើប្រាស់គ្រឿងញៀន២-ឈ្មោះឆាយ ង៉ូវចៃ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិព្រៃពពេលសង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញពីបទពាក់ព័ន្ធអំពើលួចនិងប្រើប្រាស់គ្រឿងញៀន៣-ឈ្មោះ ភាណាផាត់ហៅអាលកភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិជំរៅសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញពីរបទពាក់ព័ន្ធអំពើលួចនិងប្រើប្រាស់គ្រឿងញៀន(ដោយសហការណ៍ជាមួយអ.ហ.ឬស្សីកែវនិងការិយាលយ័ព្រហ្មទណ្ឌអ.ហរាជធានី។
លុះដល់ម៉ោង០៤រសៀលថ្ងៃដដែលឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅក្នុងផ្ទះជួលបន្ទប់លេខ០៣ភូមិត្រពាំងពោធិ៍សង្កាត់គោរកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញឈ្មោះឡៃហុងភេទប្រុសអាយុ ២៥ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិត្រពាំងរាំងចាស់សង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញពីបទលួច(គាស់ផ្ទះ)ផ្ទះប្រជាពលរដ្ឋនៅភូមិត្រពាំងវែងសង្កាត់គោរកាខណ្ឌព្រែកព្នៅកាលពីថ្ងៃទី២៨.០១.២០១៩។
វត្ថុតាងចាប់យកបានមានម៉ូតូចំនួន៤គ្រឿងទីម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០១៨ស្លាកលេខកំពង់ធំ1K-9391(ម៉ូតូធ្វើសកម្មភាព)
ទី២.ម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅផលិតឆ្នាំ ២០១៥គ្មានកុងទ័រគ្មានកាបាំងស្លាកលេខភ្នំពេញ1CX-4492ទី៣.ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០១៦ពាក់ស្លាកលេខ.ភ្នំពេញ 1FQ- 8838។ទី ៤ ម៉ាកអាយខុនស៊េរីចាស់គ្មានកាបាំងគ្មានកាតាប៊ូរួមនិង ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូចនិងលោហធាតុពណ៌ទង់ដែងចំនួន២(ចិញ្ចៀន១វង់.ខ្សែដៃ១ខ្សែ)ទូរស័ព្ទដៃចំនួន ៧ គ្រឿងដាវចំនួន ៤ ដើមកាបូបស្ពាយចំនួន២ឧបករណ៍សេពគ្រឿងញៀនមួយចំនួនបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕ធឿនព្រែកជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print