រថយន្តបុកគ្នា នៅបរិបូរណ៍របួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៣នាក់រងរបួសធ្ងន់រដូករណែល និង ម្នាក់ទៀតរងរបួសស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយរថយន្តនិងរថយន្តបុកគ្នាពេញមួយទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីឈានចូលថ្ងៃថ្ងៃទី២ ខែ កុម្ភៈឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៣១-១៣២ ស្ថិតក្នុងភូមិ ត្រពាំងចាន់ ឃុំត្រពាំងចាន់ សុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

លោក ទេព យុន អធិការរងទទួល ផែនចរាចរណ៍បានអោយដឹងថា នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ តាកែវ ៣A-០៨៨៧ធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ក៍បានជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ៣D-៩១៦៦ ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលអោយមនុស្សនៅក្នុងរថយន្តរងរបួសធ្ងន់និងស្រាលរដូករណែលតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯករថយន្តបង្ករទាំងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណរណ៍។

ជនរងគ្រោះទាំង៤នាក់សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយកើតហេតុ ជនរងគ្រោះបានដឹកភ្លាមមកសង្រ្គោះនៅមន្ទីរ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print